ឆ្ពោះទៅមុខស្ទើរគ្រប់វិស័យ! ត្រឹម៦ខែ អ្នកដំណើរអន្តរជាតិតាមផ្លូវអាកាសនៅវៀតណាម កើនដល់ជាង២៦លាននាក់
N
Nary Vann
18 ម៉ោងមុន

រដ្ឋធា​នីហាណូយ៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានឱ្យដឹងថា ចំនួនអ្នកដំណើរអន្តរជាតិ ធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះក្នុងប្រទេសវៀតណាម នៅឆមាសទី១ ឆ្នាំ២០២៦នេះ បានកើនឡើង១៥,៤ភាគរយ ពោលគឺស្មើនឹង២៦,២លាននាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន...។

ជាមួយគ្នានេះ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសអន្តរជាតិ ក៏បានកើនឡើង ២១,៣ភាគរយ (ត្រូវនឹង ៧០៦ ៧០០តោន)ផងដែរ។ បច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍បរទេសមកពី៤១ប្រទេស កំពុងប្រតិបត្តិការជើងហោះហើរទៅកាន់ប្រទេសវៀតណាម ខណៈក្រុមហ៊ុនអាកាសចរណ៍វៀតណាម កំពុងរត់លើផ្លូវហោះហើរអន្តរជាតិចំនួន១០៩ខ្សែទៅកាន់២២ប្រទេស និងដែនដី។

ទោះបីជាមានកំណើនវិជ្ជមានយ៉ាងណាក៏ដោយ អាជ្ញាធរអាកាសចរណ៍បញ្ជាក់ថា វិស័យនេះ កំពុងជួបបញ្ហាប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ដូចជា ការកើនឡើងនៃចំនួនជើងហោះហើរក្នុងរដូវកាលមមាញឹក អាកាសធាតុមិនអំណោយផល កង្វះខាតបុគ្គលិកជំនាញ និងហានិភ័យសុវត្ថិភាពផ្សេងៗ។ អាជ្ញាធរបានសង្កត់ធ្ងន់ថា ការធានាសុវត្ថិភាពហោះហើរ ត្រូវតែជាអាទិភាពចម្បងបំផុត ដោយតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ពង្រឹងការគ្រប់គ្រង និងគោរពតាមបទដ្ឋានសុវត្ថិភាពអន្តរជាតិ ឱ្យបានម៉ឺងម៉ាត់បំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត