សមត្ថកិច្ចចាប់វៀតណាម២០នាក់ ពាក់ព័ន្ធបទល្មើសអនឡាញស្កេមនៅក្រុងបាវិត
ហាក់ អ៊ីឌី
13 ម៉ោងមុន

រាជធានីភ្នំពេញ៖ ជនជាតិវៀតណាមប្រុសស្រី២០នាក់ ត្រូវអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធការលបលួចការប្រព្រឹត្តបទល្មើសអនឡាញស្កេម ក្នុងក្រុងបាវិត ខេត្តស្វាយរៀង.....។

របាយការណ៍ ដែលត្រូវបានផ្សព្វ​ផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន៨ផ្សេងៗគ្នា ហើយបានឃាត់ខ្លួនមនុស្សប្រុសស្រី២០នាក់ សុទ្ធតែជាជនជាតិវៀតណាម។ ជាមួយគ្នា អាជ្ញាធរ បានបន្តដកហូតវត្ថុតាងមួយចំនួនដែលបម្រើឱ្យការប្រព្រឹត្តបទល្មើស។ ក្រោយបញ្ចប់ការត្រួតពិនិត្យរួចរាល់ ទីតាំងខាងលើនេះ ត្រូវបានក្រុមការងារចម្រុះ សម្រេចបិទជាបណ្តោះអាសន្ន ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត