អស់ពីរលកកម្តៅ! ព្យុះ ផ្គររន្ទះ វាយប្រ.ហា.របារាំង បណ្ដាលឱ្យមនុស្ស២នាក់ស្លា.ប់ ខណៈជាង៥ម៉ឺនគ្រួសារគ្មានអគ្គិសនីប្រើប្រាស់
ហៀប ស៊ីថេត
10 ម៉ោងមុន

​រដ្ឋធានីប៉ារីស៖ មនុស្ស២នាក់បានបាត់បង់ជីវិត បន្ទាប់ពីមានព្យុះ ផ្គររន្ទះ ដ៏ខ្លាំងក្លាមួយបានវាយប្រហារប្រទេសបារាំងពេញមួយយប់ បន្ទាប់ពីប្រទេសនេះរងគ្រោះដោយឥទ្ធិពលរលកកម្តៅអស់ពេលយ៉ាងយូរ កាលពីពេលថ្មីៗ។ គ្រោះធម្មជាតិនេះ ក៏បានធ្វើឱ្យមនុស្សប្រមាណ៥៣០០០គ្រួសារ រស់នៅទាំងគ្មានអគ្គិសនីប្រើប្រាស់។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយបារាំង និងប្រតិបត្តិករចែកចាយអគ្គិសនី...។

ករណីទី១ បានកើតឡើងនៅតំបន់សាំង-វិកតួរនីញ៉ាំង (Saint-Victurnien) ភាគកណ្តាលនៃខេត្តអូតវីយ៉ែន (Haute-Vienne) បានបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ បន្ទាប់ពីដើមឈើមួយដើមបាក់រលំសង្កត់លើ។ ចំណែកឯ ករណីទី២ បានកើតឡើងនៅតំបន់ដូឡូមីយើ (Dolomieu) ភាគខាងកើត ដោយមានបុរសម្នាក់ត្រូវបានគេរកឃើញថា ស្លាប់ដោយសារភ្លើងឆេះខ្លោចនៅក្នុងរោងជាងមួយកន្លែង ក្រោយត្រូវន្ទះបាញ់។ មិនតែប៉ុណ្ណោះ ប្រតិបត្តិករផ្គត់ផ្គង់អគ្គិសនី បានបញ្ជាក់ថា គ្រួសារប្រមាណ ៥៣០០០គ្រួសារ ត្រូវបានកាត់ផ្តាច់ចរន្តអគ្គិសនីប្រើប្រាស់ទាំងស្រុង និងរស់នៅទាំងភាពងងឹតសូន្យសុង ខណៈព្រិលគ្រាប់ធំៗ និងភ្លៀងបន្តធ្លាក់ឥតដាច់គ្រាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត