សីតុណ្ហភាពបំបែកកំណត់ត្រាបន្តដុតកម្លោចអឺរ៉ុប ខណៈមនុស្សជិត៤០០នាក់ស្លា.ប់ដោយសាររលកកម្តៅ
N
Nary Vann
15 ម៉ោងមុន

សហភាពអឺរ៉ុប៖ ទ្វីបអឺរ៉ុបកំពុងបន្តរងការវាយលុកពីវិបត្តិរលកកម្តៅដ៏កាចសាហាវ ដោយបណ្តាប្រទេសជាច្រើនបានបំបែកកំណត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន កាលពីថ្ងៃទី២៧ ខែមិថុនា ខណៈចំនួនអ្នកស្លាប់បានហក់ឡើងដល់ជិត៤០០នាក់ហើយគិតត្រឹមថ្ងៃចេញផ្សាយនេះ...។

អង្គការឧតុនិយមពិភពលោកបានព្រមានថា មនុស្សប្រហែល១៥០លាននាក់នៅអឺរ៉ុប កំពុងរស់នៅក្នុងតំបន់ដែលមានសីតុណ្ហភាពក្ដៅខ្លាំងហួសពី៣៥អង្សាសេ ដោយចាត់ទុកថាវាជា«វិបត្តិសុខភាពសាធារណៈ»ដ៏ធ្ងន់ធ្ងរ។ បណ្តាប្រទេសដែលបានកត់ត្រាសីតុណ្ហភាពឡើងកម្តៅខ្លាំងបំផុតរួមមាន៖ អាល្លឺម៉ង់ សីតុណ្ហភាពហក់ឡើងដល់៤១,៥ អង្សាសេ, សាធារណរដ្ឋឆែក ឡើងដល់កំណត់ត្រាថ្មីគឺ ៤០,៨អង្សាសេ, ស្វីស សីតុណ្ហភាពឡើងដល់៣៩អង្សាសេ, ដាណឺម៉ាក សីតុណ្ហភាពឡើងដល់៣៧អង្សាសេ

រលកកម្តៅ បានសម្លាប់មនុស្សអស់ជាច្រើនរយនាក់ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ ក្នុងនោះ ប្រព័ន្ធតាមដានសុខភាព MoMo របស់ប្រទេសអេស្ប៉ាញ បានកត់ត្រាមនុស្សស្លាប់ដោយសាររលកកម្តៅចំនួន៣២៧នាក់ ចំណែកឯនៅក្នុងប្រទេសបារាំងវិញ ចំនួនអ្នកលង់ទឹកស្លាប់បានកើនឡើងដល់យ៉ាងហោចណាស់៥៥នាក់ ដោយសារតែពួកគេនាំគ្នាទៅហែលទឹកដើម្បីបំបាត់ភាពក្ដៅហួតហែង នៅតាមតំបន់ដែលគ្មានឆ្មាំជួយសង្គ្រោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត