អឹមបាប៉េ ឌឺ មេសស៊ី ចំៗ៖ «បងឯងស៊ុតឱ្យច្រើនចុះ តែទុកពានឱ្យខ្ញុំ»
ហៀប ស៊ីថេត
01 កក្កដា 2026 11:00 AM

បាល់ទាត់៖ សមរភូមិវាលស្មៅដណ្តើមស្បែកជើងមាស World Cup 2026 ហាក់កំពុងឡើងកម្តៅខ្លាំង ខណៈអណ្តើកនិនចា គីលៀន អឹមបាប៉េ (Kylian Mbappe) បានប្រកាសច្បាស់ៗបែបឌឺដងថា រូបគេមិនបានខ្វល់ខ្វាយរឿងកំណត់ត្រាស៊ុតបញ្ចូលទីរបស់កីឡាករ លីអូណែល មេសស៊ី (Lionel Messi) ឡើយ ប៉ុន្តែមាស៊ីនរកគ្រាប់បាល់របស់ក្រុមជម្រើសជាតិមាន់គកបារាំងរូបនេះមានមហិច្ឆតាតែមួយគត់ គឺលើកពានរង្វាន់បាល់ទាត់ពិភពលោកនៅថ្ងៃទី១៩ ខែកក្កដាខាងមុខនេះ។

កីឡាករ គីលៀន អឹមបាប៉េ
កីឡាករ គីលៀន អឹមបាប៉េ

ការអះអាងនេះធ្វើឡើងបន្ទាប់ពីខ្សែប្រយុទ្ធឆ្នើមវ័យ២៧ឆ្នាំរូបនេះ បានស៊ុតបំប៉ោងសំណាញ់ទី២គ្រាប់ម្នាក់ឯង ជួយឱ្យក្រុមមាន់គកបារាំង លត់ស៊ុយអែត ៣ទល់នឹងសូន្យ ក្នុងវគ្គ៣២ ក្រុមចុងក្រោយ។ សូមជម្រាបថា គ្រាប់បាល់នេះបានធ្វើឱ្យអណ្តើកនិនចា គីលៀន អឹមបាប៉េ រកបាន៦គ្រាប់ស្មើ មេសស៊ី ក្នុងព្រឹត្តិការណ៍ World Cup 2026 នេះ និងតាមពីក្រោយកំណត់ត្រាប្រវត្តិសាស្ត្រ World Cup របស់ មេសស៊ី ដែលមានចំនួនសរុប១៩គ្រាប់ ពោលគឺចាញ់ មេសស៊ី តែ១គ្រាប់ប៉ុណ្ណោះ។

អឹមបាប៉េ និយាយថា៖«ខ្ញុំដឹងថា​ លីអូណែល មេសស៊ី នឹងស៊ុតបានកាន់តែច្រើន ដូច្នេះខ្ញុំមិនផ្តោតលើរឿងហ្នឹងទេ។ គោលដៅតែមួយគត់របស់ខ្ញុំគឺវគ្គផ្តាច់ព្រ័ត្រ។ យើងដើរទៅមុខមួយម្ដងជំហានៗ»។ សូមជម្រាបថា ក្រុមជម្រើសជាតិបារាំង ត្រូវតតាំងជាមួយក្រុមប៉ារ៉ាហ្កាយ ដែលទើបតែទម្លាក់អាល្លឺម៉ង់។ ប្រសិនបើឈ្នះ ក្រុមជម្រើសជាតិបារាំង នឹងត្រូវជួបកាណាដា ឬ ម៉ារ៉ុក នៅវគ្គ៨ក្រុមចុងក្រោយ។ ទោះបីជាបារាំងមានប្រៀប ប៉ុន្តែ អឹមបាប៉េ បានប្រាប់មិត្តរួមក្រុមថា មិនត្រូវមើលស្រាលក្រុមប៉ារ៉ាហ្កាយឡើយ ព្រោះទម្រង់លេងរបស់បារាំងនៅមានចំណុចខ្វះខាតដែលត្រូវកែទម្រង់បន្ថែមទៀត ទើបអាចលើកពានបាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត