រថយន្តក្រុងដឹកសិស្សក្រឡាប់ផ្ងារជើងនៅថៃ បណ្ដាលឱ្យសិស្ស និងគ្រូបង្រៀនជិត៦០នាក់រងរបួស
ហៀប ស៊ីថេត
12 ម៉ោងមុន

រាជធានីបាងកក៖ នៅថ្ងៃសុក្រទី១៧ ខែកក្កដា ឆ្នាំ២០២៦ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តក្រុងដឹកសិស្សមួយគ្រឿងបានក្រឡាប់ផ្ងារជើងទ្រមេឃនៅក្នុងស្រុកប្រាសាទ (ปราสาท) ខេត្តសុរិន្ទ នៃប្រទេសថៃ បណ្ដាលឱ្យមនុស្សជិត៥៧នាក់រងរបួស

រូបភាពខាងសដ
រូបភាពខាងសដ

តាមរបាយការណ៍បឋមពីអាជ្ញាធរមូលដ្ឋាន រថយន្តក្រុងខាងលើ បានដឹកសិស្សានុសិស្សចំនួន៥១នាក់ និងលោកគ្រូ-អ្នកគ្រូចំនួន៦នាក់ មកពីសាលារៀនមួយក្នុងខេត្តស្រះកែវ រួចក៏បានក្រឡាប់ផ្ងារជើងនៅក្នុងស្រុកប្រាសាទ ខេត្តសុរិន្ទ។ ក្រោយមក អាជ្ញាធរបានបញ្ជាក់ថា ជនរងគ្រោះទាំងអស់គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ដោយមិនមានសេចក្តីរាយការណ៍អំពីករណីស្លាប់ ឬរបួសធ្ងន់ធ្ងរឡើយ។ ភ្លាមៗបន្ទាប់ពីកើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យ និងព្យាបាលរបួស។ ដោយឡែក កម្លាំងសមត្ថកិច្ចនគរបាលកំពុងបន្តធ្វើការស៊ើបអង្កេតយ៉ាងដិតដល់ ដើម្បីស្វែងរកមូលហេតុពិតដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត