កម្សត់និងគួរឱ្យតក់ស្លុតបំផុត៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង៥០០នាក់ ខំប្រឹងរត់រកទីជម្រកដើម្បីរស់ តែបែរជាត្រូវលិចទូកក្នុងសមុទ្ទ ហើយបាត់ខ្លួនទាំងអស់គ្នា
Mao Sopha
8 ម៉ោងមុន

មីយ៉ាន់ម៉ា៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង៥០០នាក់ បានបាត់ខ្លួនក្នុងហេតុការណ៍លិចទូក២លើកដ៏គួរឱ្យតក់ស្លុតបំផុតនៅឈូងសមុទ្ទ បេនហ្កាល់ (Bengal) ប្រទេសមីយ៉ាន់ម៉ា ហើយអ្នកជំនាញរបស់អង្គការសហប្រជាជាតិ បង្ហាញក្ដីបារម្ភជាខ្លាំងថា ជនភៀសខ្លួនដ៏កម្សត់ទាំងអស់នោះ អាចនឹងបាត់បង់ជីវិត។ នេះបើតាមសេចក្តីថ្លែងការណ៍រួម ចេញនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ដោយស្ថាប័ន២របស់អង្គការសហប្រជាជាតិ គឺឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងអង្គការអន្តរជាតិសម្រាប់ជនចំណាកស្រុក (IOM)។ 

រូបតំណាង
រូបតំណាង

ករណីលិចទូកទាំង២នេះ គឺ១ កើតឡើនៅចុងខែមិថុនា និង១ទៀត កើតឡើងនៅដើមខែកក្កដានេះ។ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទាំងនោះ ធ្វើដំណើរចេញពីរដ្ឋរ៉ាខាញ (Rakhine) ប្រទេសមីយ៉ាន់ម៉ា បម្រុងឆ្ពោះទៅកាន់ប្រទេសផ្សេងៗទៀត ដូចជា នៅម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃ ជាដើម ដើម្បីស្វែងរកការងារធ្វើ និងបន្តជីវិតរបស់ពួកគេ។ រដ្ឋរ៉ាខាញ ជារដ្ឋមួយស្ថិតនៅឆ្នេរសមុទ្ទភាគខាងលិចប្រទេសមីយ៉ាន់ម៉ា។ រដ្ឋនេះ នៅដាច់ស្រយាលខ្លាំង មានជម្លោះ អតិផរណាខ្ពស់ និងកើតគ្រោះទុរ្ភិក្ស ដែលប្រជាជនពិបាកស៊ូទ្រាំរស់នៅ។ ស្ថាប័ន និងភ្នាក់ងារពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ កំពុងបន្តស៊ើបអង្កេតអំពីសោកនាដកម្មលិចទូកទាំង២លើកនេះ៕ 

ជំរំជនភៀសខ្លួនជនជាតិរូហ៊ីនយ៉ា
ជំរំជនភៀសខ្លួនជនជាតិរូហ៊ីនយ៉ា
រូបតំណាង
រូបតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត