អ្នកនិពន្ធដ៏ល្បីនៅចិន គ្រោងចងក្រងវប្បធម៌ និងតំបន់ទេសចរណ៍នៅខ្មែរ ផ្សព្វផ្សាយទៅកាន់ប្រជាជនខ្លួន
S
Sreyleak Yith
11 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហួត ហាក់ នៅប្រទេសចិន លោក ចូវ ឆាវយ៉ុង (Zhou Chaoyong) អ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿងល្បីឈ្មោះមួយរូប នៅប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានកោតសរសើរពីប្រវត្តិសាស្ត្រកម្ពុជា ហើយលោកនឹងចូលរួមចងក្រង ផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍កម្ពុជាដល់ប្រជាជនចិន...។

ការលើកឡើងបែបនេះ ក្នុងឱកាសអ្នកនិពន្ធចិនបានចូលជួបពិភាក្សាការងារ និងសម្ដែងការគួរសមជាមួយ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា កាលពីថ្ងៃទី១៥កក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង។ ជាមួយគ្នា លោក ចូវ ឆាវយ៉ុង បានគូសរំលេចពីគម្រោងរបស់លោក ដែលចង់បង្កើតកន្លែងអភិវឌ្ឍមជ្ឍមណ្ឌលវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយពីអច្ឆរិយភាពនៃវប្បធម៌ និងទេសចរណ៍កម្ពុជា ទៅដល់ប្រជាជនចិន។ លោកបានប្តេជ្ញាចិត្តថា នឹងចងក្រងប្រវត្តិសាស្ត្រកម្ពុជាក្នុងសម័យទំនើប ក៏ដូចជាផ្សព្វផ្សាយពីវប្បធម៌ ទេសចរណ៍ រួមជាមួយការផ្លាស់ប្ដូរប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ដោយដើរតាមលំនាំកវីនិពន្ធដ៏ល្បីល្បាញ នាសម័យអតីតកាល គឺលោក ជីវ តាក្វាន់

លោក ចូវ ឆាវយ៉ុង (Zhou Chaoyong) អ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង
លោក ចូវ ឆាវយ៉ុង (Zhou Chaoyong) អ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង

ជាការឆ្លើយតប លោករដ្ឋមន្រ្តីទេសចរណ៍កម្ពុជា បានគ្រាំទ្រជាអនេកចំពោះគំនិតផ្តួចផ្តើម និងគម្រោងរបស់អ្នកនិពន្ធ។ លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការពេញលេញជាមួយសមភាគីមិត្តចិន។​ ទន្ទឹមនោះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អជាមួយក្រសួងទេសចរណ៍ ក្នុងការផ្ដល់ព័ត៌មាន និងផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនចិន ពិសេស គោលនយោបាយថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា ការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន ជាដើម ។ល៕

លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា
លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត