ហាង«ម្លប់លាភត្រជាក់ចិត្ត» លួចបង្កប់សេវាកម្មជួញដូរផ្លូវភេទ អាជ្ញាធរឆ្មក់ចុះបង្ក្រាបរំដោះនារីរងគ្រោះ៧នាក់
ហាក់ អ៊ីឌី
16 ម៉ោងមុន

ក្រុមច្បារមន៖ ទីតាំងហាងផឹកស៊ីយីហោ «ម្លប់លាភត្រជាក់ចិត្ត» និងផ្ទះសំណាក់ ស្ថិតក្នុងឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាប ក្រោយសង្ស័យថា មានបង្កប់លួចលាក់សេវាជួញដូរផ្លូវភេទ កាលពីថ្ងៃទី១៥កក្កដា ម្សិលមិញ...។  

ក្រោមការសម្របសម្រួលផ្នែកច្បាប់ពីលោកស្រី ធាម​ ច័ន្ទពីលីការ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ, លោកឧត្តមសេ​នីយ៍ទោ ឃឹម​ សុកខៃ​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដ បានចាត់កម្លាំងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ​ជ​ន​ បើកការស្រាវជ្រាវអស់ពេលជាយូរ រហូតឈានដល់ការឆ្មក់បង្រ្កាបទីតាំងអាហា​រដ្ឋានយីហោម្លប់លាភត្រជាក់ចិត្ត និងផ្ទះសំណាក់យីហោ ហេងហេង។ ជាមួយគ្នានោះ អាជ្ញាធបានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ឈ្មោះ សុខុម សៀប អា​យុ៦០ឆ្នាំ ​ពាក់ព័ន្ធការលួ​ចឱ្យមានការប្រព្រឹត្តអំពើសញ្ចារកម្ម​ និងផ្តល់ទីតាំ​ង ធ្វើពេស្យាចារ។ 

បច្ចុប្បន្ន នារីរងគ្រោះចំនួន៧នាក់ ដែ​លបានមកបម្រើការដោយ​ការអូសទាញ ​និងធានាពីម្ចាស់ហាង​ ត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរព័ត៌បន្ថែម។ រីឯស្ត្រីជាម្ចាស់ទីតាំងនោះ សមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត