នឹកស្មានមិនដល់! ផ្លែឈើ៦មុខនេះ អាចជួយដុតជាតិខ្លាញ់ ជាជម្រើសល្អសម្រាប់អ្នករៀបចំគម្រោងសម្រកទម្ងន់
S
Sreyleak Yith
2 ថ្ងៃមុន

សុខភាព៖ ផ្លែឈើ មានគុណប្រយោជន៍ជាច្រើនចំពោះសុខភាព លើសពីនេះ ក៏ជាឱសថ​អាចរួម​ចំណែក​ជួយដុតបំផ្លាញជាតិខ្លាញ់ដែរ។ កត្តានេះហើយ បានជាស្ថិតក្នុងចំណែកនៃរបបអាហារ សម្រាប់អ្នករៀបចំគម្រោងសម្រកគីឡូ។ ថ្ងៃនេះ SBM News សូមលើកយកគុណប្រយោជន៍៦យ៉ាង មកជម្រាបជូនលោកអ្នកអំពីផ្លែឈើ៦មុខ ដែលអាចជួយដុតជាតិខ្លាញ់ក្នុងខ្លួនបានល្អ…។​

១.ផ្លែទំពាំងបាយជូរ៖ ផ្លែទំពាំងបាយជូរ មានកម្រិតជាតិខ្លាញ់ទាប ជាតិសរសៃច្រើនល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។ ការទទួលទានទំពាំងបាយជូររាល់ថ្ងៃ អាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម បេះដូង និងអាចសម្រកទម្ងន់បាន តែគួរបរិភោគផ្លែទំពាំងបាយជូរស្រស់។ .ដូង៖ ដូងសម្បូរទៅដោយជាតិសរសៃច្រើន និងបណ្ដាញចង្វាក់អាស៊ីដខ្លាញ់របស់វា ជាចំណែកយ៉ាងសំខាន់ជួយបង្កើនដំណើរការ មេតាបូលីសរបស់ថ្លើម ពង្រឹងប្រព័ន្ធរំលាយអាហារបានល្អ។ .ផ្លែទទឹម៖ ផ្លែទទឹម ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាម ព្រមទាំងជួយឱ្យមានស្ថិរភាពនៃចំណង់អាហារ។ ផ្លែឈើប្រភេទនេះ ​ក៏ត្រូវបានដាក់បញ្ចូលក្នុងតារាងរបបអាហារសម្រាប់អ្នកសម្រករាងដែរ​។ ផ្លែទទឹម ក្នុងបរិមាណ១៧៤ក្រាម មានវីតាមីន C ៣០ភាគរយ វីតាមីន K ៣៦ភាគរយ ប៉ូតាស្យូម ១២ភាគរយ ហ្វូឡេត ១៦ភាគរយ ប៉ូលីហ្វេណុល ២៥ភាគរយ និងជាតិសរសៃ៧ក្រាម ព្រមទាំងប្រូតេអ៊ីន៣ក្រាម។  

.ផ្លែប៉ោម៖ ផ្លែប៉ោមសម្បូរដោយសារធាតុសរសៃ ជំនួយដល់ប្រព័ន្ធរំលាយអាហារ និងសារធាតុប៉ូលីហ្វេណុល អាចជួយដល់ការកាត់បន្ថយ​កំណកជាតិខ្លាញ់ ដែលអាចនឹងកកើត​លើសរីរាង្គក្នុងរាងកាយ។ ចំពោះបុរសៗដែលមានខ្លាញ់ក្បាល​ពោះ​ធំ គួរពិសាផ្លែប៉ោម​ឱ្យបានជាប្រចាំថ្ងៃ ឬមុនពេលហាត់ប្រាណក៏ល្អដែរ ព្រោះមួយផ្លែមានកម្រិតសូដ្យូមទាប និងគ្មានជាតិខ្លាញ់។ ៥.ផ្លែប័រ៖ ផ្លែប័រមានផ្ទុកសារធាតុអាស៊ីដខ្លាញ់ជាច្រើនប្រភេទ ក្នុងនោះសារធាតុខ្លាញ់សំខាន់មួយប្រភេទ ដែលគេរកឃើញនោះ គឺ មានដូចជា ខ្លាញ់អូមេហ្គា៣ អូមេហ្គា​៦ និងអូមេហ្គា៩។ ខ្លាញ់ប្រភេទនេះ អាចជួយកាត់បន្ថយការកកើតកូលេស្ដេរ៉ូលអាក្រក់ក្នុងបេះដូង និងអាចជំនួយដល់ប្រព័ន្ធរំលាយអាហារ។

៦.ផ្លែស្ត្របឺរី៖ ផ្លែស្ត្របឺរីផលិតអ័រម៉ូនដុតបំផ្លាញជាតិខ្លាញ់ ហើយអាចជួយជំរុញដល់ប្រព័ន្ធរំលាយអាហារ ធ្វើការបានលឿនជាងធម្មតា។ ជាក់ស្ដែង ប្រសិនបើប្រព័ន្ធរំលាយអាហារធ្វើការបានល្អ ខ្លាញ់ក្នុងរាងកាយ ក៏អាចដុតបំផ្លាញបានដែរ ដូច្នេះ វាល្អសម្រាប់អ្នកចង់សម្រកទម្ងន់ អាចជ្រើសមកដាក់ក្នុងរបបអាហារបាន៕ អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត