ផ្លែឈើ៤មុខនេះ ជួយឱ្យក្រពះ និងពោះវៀនមានសុខភាពល្អ
S
Sreyleak Yith
20 តុលា 2025 02:00 PM

សុខភាព៖ ផ្លែឈើមួយចំនួនមានគុណប្រយោជន៍ច្រើន ដល់ប្រព័ន្ធរំលាយអាហារពីព្រោះ វាមានផ្ទុកទៅដោយជាតិសរសៃ អង់ស៊ីម និងសារធាតុចិញ្ចឹមល្អៗ ដែលរួមចំណែកជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ ក៏ដូចជាសុខភាពក្រពះ និងពោះវៀន។ មានផ្លែឈើ៤មុខ ដែលល្អបំផុតសម្រាប់ក្រពះ និងពោះវៀន...។

១.ផ្លែម្នាស់៖ ផ្លែម្នាស់ ជាផ្លែឈើដ៏ល្អបំផុតសម្រាប់ការរំលាយអាហារ ពីព្រោះវាមានផ្ទុកអង់ស៊ីមសម្រាប់បំបែកជាតិប្រូតេអ៊ីននៅក្នុងក្រពះ ដោយជួយសម្រួលដល់ការរំលាយអាហារ និងកាត់បន្ថយការទល់លាមក។ ២.ផ្លែប៉ោម៖ ប៉ោម ជាផ្លែឈើដែលសម្បូរដោយជាតិសរសៃខ្ពស់ ជួយដល់ការបន្ទោសបង់ និងបញ្ចៀសការទល់លាមក។ តាមការសិក្សាមួយបានបង្ហាញថា សមាសភាពប្រឆាំងការរលាកនៃផ្លែប៉ោម អាចជួយកាត់បន្ថយហានិភ័យនៃការច្រាលអាហារ រីឯសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនល្អៗ ក៏រួមចំណែកក្នុងការពង្រឹងសុខភាពក្រពះ-ពោះវៀនដូចគ្នា។

៣.ផ្លែល្ហុង៖ ល្ហុង គឺជាផ្លែឈើដ៏សក្តិសមចំពោះការរំលាយអាហារ ដោយសារវា ផ្ទុកអង់ស៊ីមម្យ៉ាងឈ្មោះថា Papain ដែលរួមចំណែកជួយបំបែកប្រូតេអ៊ីន និងជំរុញដល់ការរំលាយអាហារ។ បន្ថែមពីនេះ ផ្លែល្ហុងក៏សម្បូរទៅដោយជាតិសរសៃ និង វីតាមីនC សារធាតុអុកស៊ីតកម្ម ជួយជំរុញដល់ការរំលាយអាហារ និងគាំទ្រដល់ប្រព័ន្ធភាពប្រព័ន្ធភាពស៊ាំ។ ៤.ផ្លែចេក៖ ផ្លែចេក ក៏មានគុណប្រយោជន៍ជួយដល់ការរំលាយអាហារ ជំរុញការលូតលាស់នៃបាក់តេរីល្អក្នុងក្រពះ ព្រមទាំងកាត់បន្ថយជាតិអាស៊ីត។ លើសពីនេះ ផ្លែចេក សម្បូរទៅដោយជាតិសរសៃ ដែលជួយសម្រួលដល់ការបន្ទោរបង់ និងកាត់បន្ថយការទល់លាមក៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត