ចង់ឱ្យបេះដូងមានសុខភាពល្អ គួរបរិភោគផ្លែ​ឈើ​​៨​មុខ​នេះ
S
Sreyleak Yith
26 ធ្នូ 2025 08:00 AM

សុខភាព៖ ​ផ្លែ​ឈើ​មានច្រើនប្រភេទ ខ្លះមានជាតិផ្អែម ខ្លះមានជាតិជូរ ចំពោះអត្ថប្រយោជន៍វិញល្អសម្រាប់រាងកាយទាំងអស់ ក្នុងនោះបើចង់ឱ្យបេះដូងមានសុខភាពល្អ គួរពិសាផ្លែឈើទាំង៨ដែលមានដូចខាងក្រាម…។

១.ផ្លែ​ប៉ោម៖ ប៉ោម​ គឺ​ជា​ផ្លែ​ឈើ​ដែល​មាន​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន សម្បូរ​ជាតិ​សរសៃ និង​សារ​ធាតុ​ចិញ្ចឹម​ផ្សេងៗ​ជា​ច្រើន ​ និង​មាន​អត្ថ​ប្រយោជន៍​ចំពោះ​សុខភាព​បេះដូង។ ២.ផ្លែ​ប័រ៖ ពពួក​ប័រ​ គឺ​ជា​ផ្លែ​ឈើ​ដែល​ល្អ​សម្រាប់​សុខភាព​ និង​មាន​រសជាតិ​ឆ្ងាញ់ ហើយ​​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ខ្លាញ់​មិន​ឆ្អែត​​អាច​កាត់​បន្ថយ​កូលេស្តេរ៉ូល ​ ​ដែល​កូលេស្តេរ៉ូល​នេះអាច​បណ្ដាល​ឱ្យមាន​ជំងឺ​បេះដូង។.ផ្លែប្លូបឺរី​ (blueberry)៖ ​ប្ល៊ូបើរី អាច​យក​​មក​ច្នៃ​ជា​ភេសជ្ជៈមាន​រសជាតិ​ឆ្ងាញ់​ ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ​អាច​បន្ថយ​សម្ពាធឈាម ​ និង​ការ​រីក​សរសៃឈាម។ បើសិនជាទទួលទានផ្លែ​ ​ ប្ល៊ូបើរី ក្នុង​បរិមាណ​ប្រហែល​មួយ​កែវ​ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​​ជំងឺ​សរសៃ​ឈាម​បេះដូង​។

៤.ផ្លែ​ក្រូច៖ ក្រូច​ មិនត្រឹមតែអាច​ជួយ​ប្រឆាំង​ជា​មួយ​ជំងឺ​ផ្ដាសាយ លើសពីនេះ ​ក្រូច​ក៏​ជួយ​ដល់​សុខភាព​បេះដូង​​ដោយ​សារ​តែ​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ​ប៉ូតាស្យូម​  choline ​ វីតាមីន A B6 និង C។ ដោយក្នុងនោះ ប៉ូតាស្យូម គឺ​​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​​។ .ផ្លែ​ក្រូចថ្លុង៖ ក្រូចថ្លុង ​មាន​ផ្ទុក​សារ​ជាតិ flavonoids ខ្ពស់​ដែល​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល​។ ក្រូច​ថ្លុង ​​ក៏​មាន​បរិមាណ​វីតាមីន C ខ្ពស់​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ ៦.ផ្លែក្រូច​ឆ្មា៖  ក្រូចឆ្មារ ​ ជាផ្លែឈើដែលមាន​រសជាតិ​ជូរ ប៉ុន្តែ​វា​មាន​អត្ថប្រយោជន៍​មិន​ចាញ់​ផ្លែក្រូច​ផ្សេង​ៗ​ ដោយ​សារ​តែ​សម្បូរ​ទៅ​ដោយ​វីតាមីន C និងអាច​​ជួយ​​កាត់​បន្ថយ​សម្ពាធ​ឈាម​ ធ្វើ​ឱ្យ​បេះដូង​មាន​សុខភាព​ល្អ។

៧.ផ្លែ​គីវី៖ គីវី ជា​ផ្លែ​ឈើ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន C និង E ហើយក៏​ជា​ប្រភព​របប​អាហារ​មាន​ជាតិ​សរសៃ​។ ជា​ទូទៅ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ អាច​ធ្វើ​ឱ្យ​​ឆ្អែត​បាន​យូរ​ និង​ជួយ​ដល់​ការ​គ្រប់​គ្រង​សម្ពាធ​ឈាម កូឡេស្តេរ៉ូល និង​ជាតិ​ស្ករ​ក្នុង​ឈាម។ ៨.ផ្លែ​ទទឹម៖ ទទឹម​ ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ផ្អែម​ និង​ពោរ​ពេញ​ទៅ​ដោយ​សារធាតុ polyphenols ​ ជួយ​ដល់​​សរសៃ​ឈាម​ និង​បេះដូង​​ឱ្យ​មាន​សុខភាព​ល្អ។ ជាមួយគ្នា បើ​ទទួលទាន​​ទឹក​ផ្លែ​ទទឹម ​ជា​ប្រចាំ​នឹង​ជួយ​កាត់​បន្ថយ​កម្រិត​សម្ពាធ​ឈាម៕អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ

ផ្លែ​គីវី
ផ្លែ​គីវី
blueberry 
blueberry 
ផ្លែ​ទទឹម
ផ្លែ​ទទឹម
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត