ម៉ាឡេស៊ីទិញនាវាចម្បាំង ប្រមា.ញ់នាវាមុជទឹក
ហៀប ស៊ីថេត
15 កក្កដា 2026 10:30 AM

រាជធានីគូឡាឡាំពួរ៖ កងទ័ពជើងទឹកម៉ាឡេស៊ី កំពុងត្រៀមខ្លួនទទួលយកនាវាចម្បាំងថ្មីមួយគ្រឿង ដែលបំពាក់ដោយឧបករណ៍ពេញលេញសម្រាប់សង្គ្រាមប្រឆាំងនាវាមុជទឹក ប្រឆាំងយន្តហោះ និងសង្គ្រាមអេឡិចត្រូនិក ពោលគឺមានគ្រប់យ៉ាង លើកលែងតែមីស៊ីលប្រឆាំងនាវាលើផ្ទៃទឹកប៉ុណ្ណោះ...។

បន្ទាប់ពីមានការយឺតយ៉ាវអស់រយៈពេលជិតមួយទសវត្សរ៍ ជុំវិញរឿងអាស្រូវហិរញ្ញវត្ថុ និងការគ្រប់គ្រងមិនបានល្អនៅក្នុងកម្មវិធីសាងសង់នាវា ទីបំផុត នាវាប្រយុទ្ធតាមឆ្នេរដំបូងបង្អស់របស់កងទ័ពជើងទឹកម៉ាឡេស៊ី នឹងត្រូវប្រគល់ជូននៅខែធ្នូខាងមុខនេះ។ ប៉ុន្តែ វានឹងមកដល់ដោយមិនមានការបំពាក់មីស៊ីលប្រឆាំងនាវា។ សូមជម្រាបថា ការសម្រេចចិត្តរបស់ប្រទេសន័រវែស ក្នុងការលុបចោលអាជ្ញាបណ្ណនាំចេញប្រព័ន្ធមីស៊ីលវាយប្រហារជើងទឹក ដែលបានគ្រោងទុក បានធ្វើឱ្យរាជធានីគូឡាឡាំពួរ ត្រូវប្រញាប់ប្រញាល់ស្វែងរកជម្រើសផ្សេងជំនួសវិញ ខណៈការប្រគល់នាវានៅតែបន្តធ្វើឡើងតាមផែនការ។

មន្ត្រីការពារជាតិម៉ាឡេស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា កាលវិភាគនេះមិនមានការផ្លាស់ប្ដូរឡើយ។ ក្រសួងការពារជាតិ បានឆ្លើយតបជាលាយលក្ខណ៍អក្សរទៅកាន់សភាថា៖«ការសម្រេចចិត្តនេះ មិនប៉ះពាល់ដល់កាលវិភាគនៃការប្រគល់នាវានោះទេ»។ ក្រសួងការពារជាតិម៉ាឡេស៊ីក៏កត់សម្គាល់ថា នាវានេះ នៅតែមានបំពាក់ប្រព័ន្ធប្រឆាំងនាវាមុជទឹក ប្រឆាំងយន្តហោះ និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកដដែល។ អ្វីដែលនាវានេះមិនទាន់មាននៅពេលបច្ចុប្បន្ន គឺមធ្យោបាយសម្រាប់កម្ទេចនាវាសត្រូវនៅលើផ្ទៃទឹក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត