បុរី មេគង្គ លែន បានចូលរួមឧបត្ថម្ភកម្មវិធី CJSS CUP 2026 ដើម្បីលើកកម្ពស់ និងអភិវឌ្ឍសមត្ថភាពកុមារក្នុងវិស័យកីឡា

រាជធានីភ្នំពេញ៖ បុរី មេគង្គ លែន បានចូលរួមជាដៃគូសហការឧបត្ថម្ភក្នុងកម្មវិធី CJSS CUP 2026 ដែលបានរៀបចំឡើងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅតារាងបាល់ទាត់ Downtown (ទួលពង្រ) ក្នុងគោលបំណងចូលរួមលើកកម្ពស់វិស័យកីឡារបស់កុមារនៅក្នុងសហគមន៍។

ក្នុងឱកាសនោះ លោក ជាម ជ័យរិទ្ធិជន តំណាង បុរី មេគង្គ លែន បានអញ្ជើញបំពាក់មេដាយ និងប្រគល់ពានរង្វាន់ជូនដល់ក្រុមកីឡាករដែលទទួលបានជ័យលាភីក្នុងការប្រកួត ដើម្បីជាការលើកទឹកចិត្ត និងទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែង សមត្ថភាព និងស្មារតីកីឡារបស់កីឡាករទាំងអស់។ បុរី មេគង្គ លែន មានចក្ខុវិស័យយ៉ាងមុតមាំក្នុងការរួមចំណែកអភិវឌ្ឍសង្គម ដោយធ្វើការបរិច្ចាគទៅកាន់សង្គមវិញ តាមរយៈរូបភាពជាច្រើនរួមមាន៖ ការគាំទ្រវិស័យអប់រំ និងកីឡា, ការផ្ដល់អាហាររូបករណ៍ដល់សិស្សានុសិស្សសម្រាប់ថ្នាក់ឧត្ដមសិក្សា, ការជ្រោមជ្រែងយ៉ាងសកម្មក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដោយការបង្កើតកម្មវិធីសិក្សាប្រកួតប្រជែងនានា។

កិច្ចការសប្បុរសធម៌ មនុស្សធម៌ និងបង្កើតជាមូលនិធិ ដើម្បីជួយដល់វីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ដែលរូបភាពទាំងនោះបានសបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមោះមុតដល់សង្គម មិនខុសពីអ្វីដែលថ្នាក់ដឹកនាំបាននិងកំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួនជាមួយការខិតខំច្នៃប្រឌិត និងផ្តល់នូវរចនាបថ និងម៉ូដផ្ទះដ៏ប្រណិត និងគ្រឹះដ៏រឹងមាំរបស់ស្ថាបត្យកម្ម នៃ បុរី មេគង្គ លែន នោះឡើយ៕
ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖https://www.facebook.com/MekongLandOfficial

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត