អាម៉េរិក បើកផ្លូវឱ្យតួកគីចូលរួមកម្មវិធីផលិតយន្តហោះចម្បាំង F-35 វិញ ក្រោយដាក់ចូលក្នុងបញ្ជីខ្មៅអស់៧ឆ្នាំ
ហៀប ស៊ីថេត
7 ម៉ោងមុន

រដ្ឋធានីអង់ការ៉ា៖ សហរដ្ឋអាម៉េរិក នឹងបន្តលក់អាវុធយោធាទៅឱ្យប្រទេសតួកគី ដែលជាមហាអំណាចយោធាធំមួយរបស់អង្គការណាតូ (NATO)។ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងថា វិធានការទណ្ឌកម្មដែលបានដាក់លើរដ្ឋធានីអង់ការ៉ា កាលពី៧ឆ្នាំមុន ជុំវិញការបញ្ជាទិញប្រព័ន្ធការពារអាកាសពីរុស្ស៊ី នឹងត្រូវលុបចោលក្នុងពេលឆាប់ៗខាងមុខនេះ។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

លោក ត្រាំ បានប្រាប់ក្រុមអ្នកកាសែតនៅក្នុងកិច្ចប្រជុំកំពូលណាតូ នៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី ថា៖«យើងមិនចង់ដាក់ទណ្ឌកម្មលើមិត្តភក្តិនោះទេ»។ លោក បានលើកឡើងថា លោកនឹងសម្រេចចិត្តចុងក្រោយក្នុងពេលឆាប់ៗនេះ លើការស្តារការចូលរួមរបស់តួកគីឡើងវិញ នៅក្នុងកម្មវិធីរួមគ្នាផលិតយន្តហោះចម្បាំង។ តួកគីនឹងផ្ទេរប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ីទៅឱ្យប្រទេសទី៣ ជាថ្នូរនឹងការទទួលបានយន្តហោះចម្បាំងបំបាំងកាយ F-35 របស់អាម៉េរិកវិញ។ គួររំលឹកថា តួកគីត្រូវបានបណ្តេញចេញពីកម្មវិធី F-35 (ដែលកាលនោះ តួកគីក៏ជាអ្នកផលិតគ្រឿងបន្លាស់មួយចំនួនផងដែរ នៅឆ្នាំ២០១៩) ដោយសារក្ដីបារម្ភរបស់អាម៉េរិកថា សមត្ថភាពបំបាំងកាយដ៏ទំនើបរបស់យន្តហោះចម្បាំងនេះ អាចនឹងត្រូវលេចធ្លាយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត