ត្រាំ បើកភ្លើងខៀវឱ្យអ៊ុយក្រែន ផលិតមីស៊ីលការពារអាកាសដោយខ្លួនឯង
N
Nary Vann
7 ម៉ោងមុន

រដ្ឋធានីអង់ការ៉ា៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្ដល់អាជ្ញាបណ្ណឱ្យប្រទេសអ៊ុយក្រែនអាចផលិតគ្រាប់មីស៊ីលការពារអាកាសប្រភេទ Patriot (ផេទ្រៀត) ដោយខ្លួនឯង បន្ទាប់ពីអ៊ុយក្រែន បានព្យាយាមស្វែងរកការអនុញ្ញាតផលិតអាវុធការពារជាតិដ៏មានឥទ្ធិពលនេះ អស់រយៈពេលជាយូរមកហើយ។

លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី និងលោក ដូណាល់ ត្រាំ
លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី និងលោក ដូណាល់ ត្រាំ

ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) នាឱកាសលោកទាំង២ ទៅចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូ នៅប្រទេសតួកគី កាលពីថ្ងៃទី៨កក្កដា។ លោក ត្រាំ បានថ្លែងទៅកាន់លោក ហ្សេឡេនស្គី ថា៖«យើងនឹងផ្តល់អាជ្ញាបណ្ណឱ្យអ្នកផលិតគ្រាប់មីស៊ីល Patriot។ អ្នកនឹងលែងអាចរអ៊ូរទាំថា ពួកយើងមិនបានផ្តល់អាវុធឱ្យអ្នកបានគ្រប់គ្រាន់ទៀតហើយ»។ របត់នេះខុសប្លែកពីមុន ដែលលោក ត្រាំ ធ្លាប់តែរិះគន់មេដឹកនាំអ៊ុយក្រែន ប៉ុន្តែពេលនេះលោកអះអាងថា ភាគីទាំងពីរមានទំនាក់ទំនងល្អនឹងគ្នាខ្លាំង ហើយលោកក៏គ្រោងនឹងជជែកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ផងដែរ ដើម្បីរកផ្លូវបញ្ចប់សង្រ្គាម។

ទោះជាយ៉ាងណា ប្រភពផ្ទៃក្នុងបានទម្លាយថា ដើម្បីបង្ការកុំឱ្យក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារពីកងទ័ពរុស្ស៊ី គ្រាប់មីស៊ីល Patriot ទាំងនេះទំនងជានឹងត្រូវយកទៅផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ ឬបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតជាមុនសិន។ ភ្លាមៗនោះ ក្រសួងការបរទេសរុស្ស៊ី បានចេញមុខថ្កោលទោស និងព្រមានថា ការសម្រេចចិត្តរបស់ណាតូក្នុងការបង្កើនជំនួយយោធាឱ្យអ៊ុយក្រែនបែបនេះ អាចនឹងនាំមកនូវ «មហន្តរាយដ៏ធ្ងន់ធ្ងរបំផុត» មិនខាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត