សមត្ថកិច្ចខេត្តស្វាយរៀង ចាប់វៀតណាម២នាក់ជាមួយថ្នាំញៀនជាច្រើនកញ្ចប់ បញ្ជូនទៅតុលាការ

ខេត្តស្វាយរៀង៖ ជនល្មើសជនជាតិវៀតណាម២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធការរត់ពន្ធថ្នាំញៀនជាច្រើនកញ្ចប់ ក្នុងភូមិសាស្ត្រស្រុកចន្ទ្រា ខេត្តស្វាយរៀង។ សមត្ថកិច្ចពុំទាន់បង្ហាញតួលេខជាក់លាក់នោះទេ ថាគ្រឿងញៀនទាំងនោះ មានទម្ងន់ប៉ុន្មាន។

របាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដាក់គោលដៅចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ហើយក្នុងប្រតិបត្តិការនេះ ក៏បានឃាត់រថយន្តរបស់ជនជាតិវៀតណាមទាំង២នាក់ ព្រមទាំងរកឃើញថ្នាំញៀនជាច្រើនប្រភេទនៅជាប់នឹងខ្លួនពួកគេ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀន កំពុងកសាងសំណុំរឿងនេះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕




អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


