កម្ពុជា បណ្តេញជនជាតិថៃ៧៩នាក់ ពាក់ព័ន្ធអំពើឆបោកអនឡាញ

ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃប្រុសស្រីសរុប៧៩នាក់ ត្រូវអាជ្ញាធរកម្ពុជាបញ្ជូនទៅស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោយរកឃើញជាប់ពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams។ ក្នុងចំណោមពួកគេ មានមួយចំនួនលួចស្នាក់នៅដោយខុសច្បាប់ និងគ្មានលិខិតឆ្លងដែនត្រឹមត្រូវ។

ការបណ្ដេញចេញជនជាតិថៃខាងលើ បានស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់រាល់បទល្មើសបច្ចេកវិទ្យា និងការមិនអនុញ្ញាតឱ្យជនបរទេស ប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋាន ដើម្បីប្រព្រឹត្តសកម្មភាពខុសច្បាប់ ឬបោកប្រាស់ពលរដ្ឋនៃប្រទេសដទៃនោះឡើយ៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


