
រាជធានីភ្នំពេញ៖ រោងចក្រ ឌីឡាក់ស៍ អុិនធើណេសិនណល ឬរោងចក្រ Delux ស្ថិត សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវអណ្ដាតភ្លើងលេបត្របាក់អស់ស្ទើរទាំងស្រុង កាលពីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦...។

ក្រោយទទួលបានដំណឹងពីពលរដ្ឋថា មានករណីឆាបឆេះឃ្លាំងស្តុកសម្ភារនៅក្នុងរោងចក្រ ភ្លាមៗ ការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ ចេញទៅគ្រប់គោលដៅទាំងអស់ ដើម្បីធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា ជៀសវាងការឆាបឆេះរាលដាលកាន់តែខ្លាំង។ អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២២គ្រឿង។

ក្រោយចប់ប្រតិបត្តិការ សមត្ថកិច្ចកិច្ចរកឃើម៉ាស៊ីនដេប្រមាណ២៥០គ្រឿង ផ្ទាំងស្បែកចំនួន៩០កាតុង ម៉ាស៊ីនសម្រាប់គៀបសំរាម១ កាវសម្រាប់បិទស្បែកចំនួន៦០ធុង ក្រណាត់ រួមទាំងសម្ភារផ្សេងៗមួយចំនួនទៀតខូចខាតអស់ទាំងស្រុង។ មិនត្រឹមតែប៉ុណ្ណឹងទេ អណ្ដាតភ្លើងបានឆាបឆេះរាលដាលដល់ឃ្លាំងម៉ាស៊ីនដេរោងចក្រសាន់តិច និងក្រណាត់មួយចំនួនផងដែរ។ មូលហេតុដែលនៃការឆាបឆេះនេះ កំពុងស្ថិតក្នុងការស៊ើបអង្កេតរបស់សមត្ថកិច្ចនៅឡើយ៕






