អាម៉េរិក ប្រកាសឈប់ធ្វើពាណិជ្ជកម្មគ្រប់បែបយ៉ាងជាមួយអេស្ប៉ាញ
Mao Sopha
7 ម៉ោងមុន

រដ្ឋធានីអង់ការ៉ា៖ អាម៉េរិក និងអេស្ប៉ាញ់ ចាប់ផ្តើមមានប្រវត្តិជម្លោះដ៏ជូរចត់ជាមួយគ្នាមែនទែនហើយ ជាពិសេសពាក់ព័ន្ធនឹងពាណិជ្ជកម្ម។ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាន​បញ្ជាឱ្យ​រដ្ឋមន្ត្រី​ក្រសួងរតនាគារ លោក ស្កត់ បេសិន (Scott Bessent) កាត់​ផ្តាច់​ទំនាក់ទំនងពាណិជ្ជកម្ម​ទាំងអស់ជាមួយ​អេស្ប៉ាញ ដោយ​ហៅ​ប្រទេសនេះ ថាជាដៃគូ​ដ៏​គ្រោះថ្នាក់ក្នុង​អង្គការណាតូ។ 

លោកត្រាំ
លោកត្រាំ

ការប្រកាសរបស់លោក ត្រាំ អំពីការសម្រេចចិត្តផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអេស្ប៉ាញទាំងស្រុងដោយគ្មានស្ទាក់ស្ទើរនេះ ធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី។ លោក ផេត្រូ សាន់ឆេស៍ (Pedro Sanchez) នាយករដ្ឋមន្រ្តីអេស្ប៉ាញ់ ក៏ចូលរួមដែរ។ អាម៉៉េរិក និងអេស្ប៉ាញ សុទ្ធតែជាសមាជិកអង្គការណាតូ តែមួយរយៈចុងក្រោយនេះ ចេះតែប៉ះទង្គិចគ្នាជុំវិញរឿងសង្គ្រាមនៅអ៊ីរ៉ង់។ 

លោក ផេត្រូ សាន់ឆេស៍
លោក ផេត្រូ សាន់ឆេស៍

ថ្វីដ្បិតលោក ត្រាំ មិនបញ្ជាក់មូលហេតុលម្អិត តែគេអាចដឹងបានថា ប្រហែលជាលោកខឹងអេស្ប៉ាញខ្លាំង ដែលមិនផ្តល់មូលដ្ឋានឱ្យកងទ័ពអាម៉េរិកឈរជើងក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។ កាលពីខែមីនាកន្លងទៅ អេស្ប៉ាញ ប្រកាសជំហរយ៉ាងដាច់ណាត់ដោយគ្មានការក្រែងចិត្តថា អាម៉េរិក មិនអាចដាក់មូលដ្ឋានទ័ពក្នុងទឹកដីអេស្ប៉ាញបានឡើយ។ លើសពីនេះ អេស្ប៉ាញ ថែមទាំងមិនអនុញ្ញាតឱ្យកងទ័ពអាម៉េរិកបើកយន្តហោះចូលទៅខាងក្នុង ឬឆ្លងកាត់ដែនអាកាសអេស្ប៉ាញថែមទៀត បើសិនជាយន្តហោះនោះ ស្ថិតក្នុងប្រតិបត្តិការសឹកសង្គ្រាមជាមួយអ៊ីរ៉ង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត