អ៊ីរ៉ង់អះអាងថា បា.ញ់មីស៊ីល និងប្រើដ្រូនទៅកម្ទេចមូលដ្ឋានទ័ពអាម៉េរិកដល់ទៅ៨៥កន្លែងក្នុងពេលតែមួយ
Mao Sopha
9 ម៉ោងមុន

សង្គ្រាមមជ្ឈិមបូព៌ា៖ កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ប្រកាសដំណឹងដ៏គួរភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះថា កងទ័ពជើងទឹក និងជើងអាកាសខ្លួន បានធ្វើប្រតិបត្តិការព្រមៗគ្នាក្នុងពេលតែមួយ ដោយបាញ់ទាំងមីស៊ីល បញ្ចេញទាំងដ្រូន ហោះទៅកម្ទេចមូលដ្ឋានទ័ពសំខាន់ៗរបស់អាម៉េរិកដល់៨៥កន្លែង ដែលស្ថិតក្នុងប្រទេសបារ៉ែន និងប្រទេសគុយវ៉ែត។   

បារ៉ែន និងគុយវ៉ែត ដែលមានមូលដ្ឋានទ័ពអាម៉េរិក បានប្រកាសថ្កោលទោសអ៊ីរ៉ង់ចំពោះការវាយប្រហារនេះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លើកហេតុផលថា ការវាយប្រហារទ្រង់ទ្រាយធំនេះ គឺជាការឆ្លើយតបទៅកាន់អាម៉េរិកវិញ ដែលទើបនឹងបើកការវាយប្រហារតាមអាកាសទៅលើទីតាំងនានារបស់អ៊ីរ៉ង់ ស្របពេលអ៊ីរ៉ង់ កំពុងរៀបចំពិធីបុណ្យសពអតីតមេដឹកនាំកំពូលខ្លួន គឺលោក អាយ៉ាតុលា អាលី ខាមេណេ (Ayatollah Ali khamenei)។  

អ៊ីរ៉ង់ ចាត់ទុកពិធីបុណ្យសពអតីតមេដឹកនាំកំពូលខ្លួន ថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ហើយអាម៉េរិកចង់លុបបំបាត់ចោលព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ ទើបបានជាបើកការវាយប្រហារមុន។ លើសពីនេះ អ៊ីរ៉ង់ បានហៅការវាយប្រហារមុនរបស់អាម៉េរិក ថាជាការរំលោភលើបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត