ផ្អើលទាំងព្រឹក! ករណីឃា.ត.ក.ម្ម.ប្ល.ន់ស.ម្លា.ប់យ៉ាងព្រៃផ្សៃលើម្ចាស់ដេប៉ូយីហោ «សំ ហាក់» នៅក្រុងបាវិត
ហាក់ អ៊ីឌី
4 ម៉ោងមុន

ក្រុងបាវិត៖ មានការភ្ញាក់ផ្អើលមួយ នៅព្រឹកព្រលឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីម្ចាស់អាជីវកម្មដេប៉ូមួយកន្លែង យីហោ «សំ ហាក់» ស្ថិតក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានក្រុមជនសង្ស័យប្លន់សម្លាប់យ៉ាងព្រៃផ្សៃបំផុត នៅក្នុងទីតាំងរបស់ខ្លួន...។  

​ប្រជាពលរដ្ឋ​​រស់នៅ​ជិត​ទីតាំង​កើតហេតុ​ខាងលើ បាន​ឱ្យ​ដឹង​ថា កាលពីយប់ថ្ងៃទី០៧ ខែកក្កដាម្សិលមិញ ពួកគាត់បានឮ​សូរសំឡេងបាញ់​ចំនួន​០២​គ្រាប់​ ចេញពីហាងខាងលើ ហើយ​ក៏​ស្ងាត់ទៅ ស្រាប់តែព្រឹកឡើងទើបដឹងថា ជាករណីប្លន់សម្លាប់ម្ចាស់ដេប៉ូនោះ។ ទោះ​យ៉ាងណា បន្ទាប់ពីកើតហេតុរួច កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះមកកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកជនល្មើសទាំងនោះ មកក​ផ្តន្ទាទោស​តាមច្បាប់។ ទាក់ទិនករណីខាងលើ អង្គភាពសារព័ត៌មាន SBM News បានព្យាយាមសុំការបំភ្លឺបន្ថែមពីលោក សំ សំអុល អធិការនៃអធិការដ្ឋាននគរបាលក្រុងបាវិត នៅព្រឹកថ្ងៃដដែលនេះដែរ ប៉ុន្តែមិនមានការឆ្លើយតបឡើយ គិតត្រឹមម៉ោងផ្សាយនេះ៕

លោក សំ សំអុល អធិការនៃអធិការដ្ឋាននគរបាលក្រុងបាវិត 
លោក សំ សំអុល អធិការនៃអធិការដ្ឋាននគរបាលក្រុងបាវិត 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត