ពេលដើរចេញផុតពីកងកម្លាំងថៃបានបន្តិច ក៏ស្រាប់តែផ្ទុះគ្រា.ប់បែ.កពីក្រោយតែម្តង បណ្តាលឱ្យកងកម្លាំងកម្ពុជា៤រូបរងរបួ.ស
Mao Sopha
7 ម៉ោងមុន

ហេតុការណ៍តាមព្រំដែន៖ កងកម្លាំងកម្ពុជា បានដើរល្បាតនៅតំបន់ចម្ការស្វាយចន្ទី ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅអំឡុងម៉ោង១២កន្លះថ្ងៃត្រង់ កាលពីថ្ងៃអាទិត្យទី៥ ខែកក្កដា ឆ្នាំ២០២៦ ហើយក៏បានជួបក្រុមយោធាថៃកំពុងដើរល្បាតនៅម្ខាងទៀត ដែលត្រូវបានរាយដោយបន្លាលួស។

កងកម្លាំងកម្ពុជាត្រូវរបួស
កងកម្លាំងកម្ពុជាត្រូវរបួស

នៅពេលកងកម្លាំងកម្ពុជាធ្វើដំណើរហួសផុតគ្នាបន្តិច ក៏ស្រាប់តែគ្រាប់បែក១គ្រាប់ផ្ទុះនៅពីក្រោយកងកម្លាំងកម្ពុជា បណ្តាលឱ្យកងកម្លាំងកម្ពុជា៤រូបត្រូវរបួស ដោយសារអម្បែងគ្រាប់បែក។ ពេលនេះ កងកម្លាំងកម្ពុជាទាំង៤រូប កំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធ។

កងកម្លាំងថៃ (រូបឯកសារកន្លង មិនមែនជារូបស្ថិតក្នុងហេតុការណ៍នេះឡើយ)
កងកម្លាំងថៃ (រូបឯកសារកន្លង មិនមែនជារូបស្ថិតក្នុងហេតុការណ៍នេះឡើយ)

ចំពោះហេតុការណ៍ផ្ទុះគ្រាប់បែកនេះ គណៈបញ្ជាការនៅជួរមុខ និងក្រុមអ្នកជំនាញកំពុងបន្តស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកការពិតជូនដល់កងកម្លាំង និងប្រជាជនកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជុំវិញហេតុការណ៍នេះ នៅល្ងាចថ្ងៃទី៦ ខែកក្កដា៕

កងកម្លាំងកម្ពុជាត្រូវរបួស
កងកម្លាំងកម្ពុជាត្រូវរបួស
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត