បើយ៉ាងៗហ្នឹង រឿងអីផ្លូវនៅបានយូរ! មន្រ្តីសាធារណការបន្តរកឃើញរថយន្តជាង១០គ្រឿងដឹកលើសទម្ងន់ដល់៤៥តោន
S
Sreyleak Yith
13 ម៉ោងមុន

អន្តរខេត្ត៖ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារចល័តចម្រុះនៃក្រសួងសាធារណការ ស្ថានីយកណ្ដាលដុំ ខេត្តកំពង់ស្ពឺ និងស្ថានីយខេត្តកណ្ដាល ស្ថានីយកំពង់ភ្នំ សហការគ្នាចុះត្រួតពិនិត្យយានយន្តរកឃើញ១២គ្រឿង ដឹកលើសទម្ងន់នៃច្បាប់កំណត់។ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន...។

មន្រ្តីសាធារណការ គូសបញ្ជាក់ថា រថយន្តចំនួន១០គ្រឿង ត្រូវបានឃាត់ពិនិត្យនៅខេត្តកណ្ដាល ដោយបានដឹកលើសទម្ងន់អនុញ្ញាតចន្លោះពី១២ដល់៤៥តោន និងចំនួន២គ្រឿងទៀត នៅខេត្តកំពង់ស្ពឺ ដឹកលើសទម្ងន់អនុញ្ញាតចន្លោះពី១៤តោនដល់២១តោន។ មន្រ្តីជំនាញ បានបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែង។ ជាមួយគ្នា មន្រ្តីសាធារណការ បានក្រើនរំឭកដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់យានយន្ត និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមគោរពច្បាប់ និងគោរពតម្រាយផ្លូវអនុញ្ញាតសម្រាប់យានយន្តចាប់ពីភ្លៅ៦ឡើង ដែលក្រសួងបានណែនាំឱ្យបានត្រឹមត្រូវ។

សូមជម្រាបថា ​​​​​​​​ការចូលរួមគោរពច្បាប់ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់ ​​​​​​​​​​​គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ដើម្បីការពារផ្លូវថ្នល់មិនឱ្យខូចខាតមុនអាយុកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវ។ គួរបញ្ជាក់ថា ទម្ងន់ដឹកជញ្ជូនអតិបរមា​លើបណ្តាញផ្លូវថ្នល់​ ត្រូវអនុញ្ញាតតាមប្រភេទយានយន្ត ដូចជា​ យានយន្តភ្លៅ ទម្ងន់អនុញ្ញាត១៦តោន, យានយន្តភ្លៅ ​ទម្ងន់អនុញ្ញាត​២៥តោន, យានយន្តភ្លៅ ទម្ងន់អនុញ្ញាត​៣០តោន, យានយន្តសណ្តោងរ៉ឺម៉កមានភ្លៅ ទម្ងន់អនុញ្ញាត​៤០តោន, និងយានយន្តសណ្តោងរ៉ឺម៉ក​មានភ្លៅ​ឡើងទៅ​ ទម្ងន់អនុញ្ញាត​៤៥តោន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត