នាពេលខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពលពីបាតុភូតអែលនីញ៉ូ ក្រសួងបរិស្ថានអំពាវនាវពលរដ្ឋចូលរួមដាំដើមឈើ
S
Sreyleak Yith
•
03 កក្កដា 2026 03:30 PM

រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក អាចនឹងជួបប្រទះនូវឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ នៅក្នុងបណ្តាខែខាងមុខ។ បាតុភូតនេះ ធ្វើឱ្យសីតុណ្ហភាពកាន់តែក្ដៅខ្លាំង បង្កឱ្យអាកាសធាតុស្ងួតហួតហែងអូសបន្លាយពេលយូរ និងការកើនឡើងនៃសម្ពាធលើប្រភពធនធានទឹក ក៏ដូចជាហានិភ័យកាន់តែខ្ពស់ករណីភ្លើងឆេះព្រៃ។ នេះបើតាមការឱ្យដឹងពីមន្រ្តីនៃក្រសួងបរិស្ថាន នៅថ្ងៃទី៣កក្កដា...។

<br />

មន្រ្តីបរិស្ថាន គូសបញ្ជាក់ថា បាតុភូតអាកាសធាតុធម្មជាតិ មិនអាចរារាំងបានទេ តែអាចទប់ទល់នឹងវាបាននោះ គឺ ដើមឈើ ជាខែលការពារយ៉ាងរឹងមាំបំផុត អាចកសាងបានមិនមែនធ្វើឡើងពីបេតុង ឬដែកថែបបានទេ។ មន្រ្តីបរិស្ថានសង្កត់ធ្ងន់ថា៖«រាល់ដើមឈើដែលយើងដាំនៅថ្ងៃនេះ វាជាការវិវិយោគសម្រាប់ថ្ងៃស្អែក ដើមឈើជួយធ្វើឱ្យខ្យល់អាកាសត្រជាក់ ការពារប្រភពទឹករបស់យើង បង្កើនជីជាតិដី ផ្តល់ជម្រកដល់សត្វព្រៃ ស្រូបយកឧស្ម័នកាបូនិក ផលិតឧស្ម័នអុកស៊ីសែន និងពង្រឹងភាពធន់របស់កម្ពុជាប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដើមឈើមួយដើមអាចបង្កើតឱ្យមានការប្រែប្រួល ដើមឈើរាប់លានដើម អាចផ្លាស់ប្ដូរមុខមាត់ប្រជាជាតិមួយទាំងមូល»។

ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមដាំដើមឈើទាំងអស់គ្នា ដើម្បីការពារប្រទេសពីឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ និងពង្រឹងបរិស្ថាន ក៏ដូចជាបន្សល់ទុកភាពបៃតងសម្រាប់មនុស្សជំនាន់ក្រោយៗ។ មន្រ្តីបរិស្ថានបន្ថែមថា នៅក្នុងឆ្នាំ២០២៦នេះ ក្រសួងបានរៀបចំកូនឈើចំនួន៥លានដើម ទុកសម្រាប់ចែកជូនដល់ពលរដ្ឋដោយឥតគិតថ្លៃ ដែលជាគំនិតផ្តួចផ្តើមដាំដើមឈើជាសាធារណៈយ៉ាងធំបំផុតមួយរបស់ជាតិ ឆ្លុះបញ្ចាំងពីជំនឿចិត្តលើប្រជាពលរដ្ឋគ្រប់រូប សុទ្ធតែអាចក្លាយជាផ្នែកមួយនៃដំណោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ។ សម្រាប់ពលរដ្ឋដែលចង់បានដើមឈើយកមកដាំ សូមកុំភ្លេចទៅចូលរួម «ពិព័រណ៍ពន្លកបៃតង» នៅទីស្តីការក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣កក្កដាខាងមុខ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត