សប្បាយក្លាយជាទុក្ខ! មនុស្ស៤នាក់ស្លា.ប់ ក្នុងហ្វូងអបអរជ័យជម្នះរបស់ក្រុមជម្រើសជាតិម៉ិកស៊ិកឡើងវគ្គ១៦ក្រុម
N
Nary Vann
11 ម៉ោងមុន

ម៉ិកស៊ិក៖ ការអបអរសាទររបស់ក្រុមអ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិម៉ិកស៊ិក បានប្រែក្លាយជាសោកនាដកម្ម បន្ទាប់ពីការប្រកួត World Cup បានបញ្ចប់ដោយក្រុមម៉ិកស៊ិកយកឈ្នះក្រុមអេក្វាទ័រ ២-០ ដើម្បីឡើងទៅកាន់វគ្គ១៦ក្រុម ជាលើកដំបូងក្នុងរយៈពេល៤០ឆ្នាំ។ ឧបទ្ទវហេតុនេះ បានបណ្ដាលឱ្យមនុស្ស៤នាក់បាត់បង់ជីវិត...។ 

ក្រុមបាល់ទាត់ជម្រើសជាតិម៉ិកស៊ិក
ក្រុមបាល់ទាត់ជម្រើសជាតិម៉ិកស៊ិក

នាយកដ្ឋានសុខាភិបាលទីក្រុងម៉ិកស៊ិក បានគូសបញ្ជាក់ថា ជនរងគ្រោះទី១ ជានារីវ័យ១៩ឆ្នាំ និងទី២ ជាបុរសវ័យ៤៤ឆ្នាំ បានសន្លប់បាត់ស្មារតីនៅទីតាំងផ្សេងគ្នា ហើយទោះបីជាមានការជួយសង្គ្រោះបន្ទាន់យ៉ាងណាក៏ដោយ ក៏ពួកគេបានស្លាប់ដោយសារថប់ដង្ហើម ព្រោះតែមនុស្សណែនពេក។ ចំណែកជនរងគ្រោះទី៣ ជានារីវ័យ៤៨ឆ្នាំម្នាក់ទៀត បានស្លាប់នៅក្នុងមន្ទីរពេទ្យដោយសារខ្វះខ្យល់អុកស៊ីហ្សែនដកដង្ហើមដូចគ្នា និងជនរងគ្រោះទី៤ គឺជាបុរសវ័យជាង៣០ឆ្នាំម្នាក់ បានស្លាប់ដោយសារគាំងបេះដូង បន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទាំងមានអាការប្រកាច់ខ្លាំង និងហូរឈាមក្នុងក្រពះពោះវៀន។

សោកនាដកម្មនេះ បានកើតឡើងចំពេលដែលរដ្ឋបាលទីក្រុងម៉ិកស៊ិក ប៉ាន់ប្រមាណថាមានមនុស្សប្រហែល១លាននាក់ បានប្រមូលផ្តុំគ្នាយ៉ាងកកកុញ ធ្វើឱ្យកកស្ទះចរាចរណ៍លើចម្ងាយផ្លូវជាង២គីឡូម៉ែត្រ ដើម្បីអបអរសាទរជ័យជម្នះជាប្រវត្តិសាស្ត្រ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះរួម (ជាមួយអាម៉េរិក និងកាណាដា) ទោះបីជាមុនការប្រកួត អាជ្ញាធរបានប្រកាសហាមឃាត់ការលក់គ្រឿងស្រវឹង និងព្យាយាមពង្រីកគម្លាតសុវត្ថិភាពហើយក៏ដោយ ក៏នៅតែមិនអាចទប់ទល់នឹងចំនួនមនុស្សដ៏ច្រើនលើសលប់បានឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត