
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានលើកឡើងនូវគំនិតថ្មីមួយដែលហៅថា «ភូមិសាស្ត្របាល់ទាត់» ដើម្បីពណ៌នាពីការប្រែប្រួលនៃតុល្យភាពកម្លាំងក្នុងវិស័យបាល់ទាត់ពិភពលោក ដោយអះអាងថា វាខុសពី«ភូមិសាស្ត្រនយោបាយ»ទាំងស្រុង..។

តាមរយៈសារលើកឡើងលើបណ្តាញសង្គមផ្ទាល់ខ្លួន សម្តេចតេជោ បង្ហាញថា World Cup ឆ្នាំ២០២៦ ពេលនេះ ប្រទេសដែលមានប្រជាជនតិច និងប្រទេសកំពុងអភិវឌ្ឍ កំពុងមានវត្តមានកាន់តែច្រើន និងអាចប្រកួតប្រជែងជាមួយប្រទេសដែលមានប្រវត្តិសាស្ត្របាល់ទាត់រឹងមាំបាន។ សម្តេចតេជោ គូសរំលេចថា៖«ខ្ញុំមិនដឹងថា នៅលើពិភពលោកនេះ មានអ្នកធ្លាប់ប្រើពាក្យ«ភូមិសាស្ត្របាល់ទាត់»ហើយឬនៅទេ ប៉ុន្តែសម្រាប់ខ្ញុំ ឱកាសត្បូង ត្បូងបាននិងកំពុងមកដល់ហើយសម្រាប់ប្រទេសកំពុងអភិវឌ្ឍទាំងអស់»។

សម្តេចបន្ថែមថា ក្នុងការប្រកួតនាពេលកន្លងមក ក្រុមបាល់ទាត់មកពីប្រទេសដែលមានសេដ្ឋកិច្ចតូច ឬកំពុងអភិវឌ្ឍ បានធ្វើឱ្យក្រុមខ្លាំងៗជាច្រើនជួបការលំបាក ហើយខ្លះទៀត ត្រូវបញ្ចប់ដំណើរប្រកួតមុនការរំពឹងទុក។ សម្តេចតេជោ ហ៊ុន សែន ព្យាករថា យោងតាមការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់បែបនេះ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច នឹងលើកពានបាល់ទាត់ពិភពលោក ជាក់ជាមិនខាន៕



