ថៃប្រើល្បិចនាំអ្នកសង្កេតការអាស៊ានទៅមើលរបងព្រំដែន ក្នុងចេតនាបិទបាំងមហិច្ឆតាឈ្លានពានដីខ្មែរ
ហៀប ស៊ីថេត
17 ម៉ោងមុន

រាជធានីបាងកក៖ កាលពីថ្ងៃពុធទី១ ខែកក្កដាកន្លងទៅ កងទ័ពភូមិន្ទថៃ បានរៀបចំដំណើរទស្សនកិច្ចមួយ ដោយបានដឹកនាំក្រុមសង្កេតការណ៍អាស៊ានទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តចន្ទបុរី ដើម្បីពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់របងព្រំដែនរបស់ពួកគេ ថា ការសាងសង់នេះ គឺស្របតាមច្បាប់អន្តរជាតិ ដែលបង្កប់ដោយចេតនាទុច្ចរិតបិទបាំងសកម្មភាព និងមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា...។

រូបភាព៖ ខាវសដ
រូបភាព៖ ខាវសដ

ក្រុមប្រតិភូចំនួន៩រូប ដែលមានតំណាងមកពីប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន ប្រចាំនៅប្រទេសថៃ ត្រូវបានដឹកនាំដោយ លោក ជិតពល ករកិច្ចសំរឹទ្ធកុល (ชิตพล ก่อกิจสัมฤทธิ์กุล) នាយកការិយាល័យកិច្ចការអន្តរជាតិ នៃនាយកដ្ឋានចារកម្មការពារជាតិថៃ។ ក្រុមអ្នកសង្កេតការណ៍ ត្រូវបាននាំទៅពិនិត្យការសាងសង់របងព្រំដែន ចន្លោះបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ក្នុងស្រុកពោងណាំរ៉ុន (โป่งน้ำร้อน) ដោយភាគីថៃអះអាងថា គម្រោងនេះ សម្រេចបានជាង៤៥ភាគរយហើយ ដោយពួកគេនិយាយទាំងបំភ្លៃថា ការសាងសង់របងនេះ គឺក្នុងគោលបំណងពង្រឹងសន្តិសុខ និងលើកកម្ពស់ការគ្រប់គ្រងព្រំដែន។

រូបភាព៖ ខាវសដ
រូបភាព៖ ខាវសដ

នៅពេលសួរអំពីចន្លោះប្រហោងមួយនៅជិតបង្គោលព្រំដែនលេខ៥២ កងកម្លាំងម៉ារីនថៃប្រចាំខេត្តចន្ទបុរី ឆ្លើយដោះសារថា វាគឺជាផ្នែកមួយនៃរចនាសម្ព័ន្ធវិស្វកម្ម ហើយត្រូវបានទុកចំហ ដើម្បីរង់ចាំការសម្រេចចិត្តពីគណៈកម្មាការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC)។ ភាគីថៃ បន្តអះអាងទាំងងងើលថា ចន្លោះប្រហោងនោះនឹងត្រូវបំពាក់ផ្ទាំងរបង ដែលអាចដកចេញបាននៅពេលក្រោយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់មន្ត្រីថៃ និងខ្មែរ ក្នុងការចុះពិនិត្យបង្គោលព្រំដែនរួមគ្នា។ ទោះជាយ៉ាងណាក៏ដោយ ខាងយោធាថៃ នៅតែព្យាយាមលើកឡើងបំភ្លៃដដែលៗថា គម្រោងនេះ ត្រូវបានធ្វើឡើងដោយតម្លាភាព ស្របតាមច្បាប់អន្តរជាតិ ទាំងដែលយោធាថៃឈ្លានពានបានបន្តចិញ្ចឹមមហិច្ឆតាវាទីកាន់កាប់ទឹកដីកម្ពុជាទាំងបំពាន ខុសច្បាប់អន្តរជាតិ ហើយថែមទាំងសម្រេចលុបចោល MoU 44 ជាមួយកម្ពុជា តាមទំនើងចិត្តថែមទៀតផង៕

រូបភាព៖ ខាវសដ
រូបភាព៖ ខាវសដ
រូបភាព៖ ខាវសដ
រូបភាព៖ ខាវសដ
រូបភាព៖ ខាវសដ
រូបភាព៖ ខាវសដ
រូបភាព៖ ខាវសដ
រូបភាព៖ ខាវសដ
រូបភាព៖ ខាវសដ
រូបភាព៖ ខាវសដ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត