
រាជធានីភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាម៉េរិកប្រចាំប៉ាស៊ីហ្វិក បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាព និងទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកប្រទេសទាំងពីរ...។

លោក ម៉ៅ សុផាន់ និងលោក រ៉ូណាល់ ខ្លាក បានបង្ហាញការប្តេជ្ញាចិត្តបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម ដូចជា៖ ការហ្វឹកហ្វឺន ការកសាងសមត្ថភាព និងការផ្លាស់ប្ដូរអ្នកជំនាញលើវិស័យអាទិភាព ដើម្បីលើកកម្ពស់មិត្តភាព ទំនុកចិត្ត ភាពជាដៃគូវាងកងទ័ព និងប្រទេសទាំងពីរ។

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-អាម៉េរិក បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ដែលសម្រេចបានក្នុងរយៈពេលកន្លងមក។ ជាពិសេស លទ្ធផលនៃកិច្ចប្រជុំក្រុមការងារកងទ័ពជើងគោក ដែលបានកំណត់ទិសដៅច្បាស់លាស់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត ព្រមទាំងវឌ្ឍនភាពនៃការរៀបចំសមយុទ្ធឆ្មាំអង្គរឆ្នាំ២០២៧ ដែលនឹងរួមចំណែកលើកកម្ពស់សមត្ថភាពប្រតិបត្តិការរួម ការផ្លាស់ប្ដូរបទពិសោធ និងការកសាងទំនុកចិត្តរវាងកងទ័ពនៃប្រទេសទាំងពីរ៕




