ស្រែកប្រាប់អន្តរជាតិគ្មានផែនការឈ្លានពានកម្ពុជា តែថៃប្រកាសរើសទាហានស្ម័គ្រចិត្ត២៥០០០នាក់ តាមអនឡាញបន្ថែម
ហៀប ស៊ីថេត
18 ម៉ោងមុន

រាជធានីបាងកក៖ ក្រសួងការពារជាតិថៃ បានត្រៀមថវិកាចំនួនជាង៤៣លានដុល្លារ (ឬស្មើ ១,៤៥៥ពាន់លានបាត) សម្រាប់កម្មវិធីទាហានស្ម័គ្រចិត្តក្រោមសំណើថវិកាឆ្នាំ២០២៧ ដោយមានផែនការជ្រើសរើសបុគ្គលិកយោធាចំនួន២៥០០០នាក់ តាមរយៈប្រព័ន្ធចុះឈ្មោះអនឡាញ។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីរាជរដ្ឋាភិបាល...។

សំណើថវិកានេះ ត្រូវបានគ្រោងទុកសម្រាប់ធ្វើកិច្ចពិភាក្សានៅក្នុងរដ្ឋសភា ចន្លោះថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៦។ យោងតាមក្រសួងការពារជាតិថៃ ថវិកានេះនឹងត្រូវយកទៅគាំទ្រដល់គម្រោងទាហានស្ម័គ្រចិត្ត ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការកម្លាំងពលកម្មការពារជាតិ ដែលបានប្រកាសកន្លងទៅ។ តំណែងបុគ្គលិកយោធាទាំង២៥០០០កន្លែងនេះ ត្រូវបានបែងចែកទៅតាមបណ្តាភារកិច្ចនៃកងទ័ពដូចជា៖ កងទ័ពជើងគោកភូមិន្ទថៃ ១៨៧៨៤កន្លែង, កងទ័ពជើងទឹក ៣៤៩៦កន្លែង​, កងទ័ពជើងអាកាស ២១៧៤កន្លែង, ទីបញ្ជាការដ្ឋានកងទ័ព ៣០០កន្លែង, និងការិយាល័យអចិន្ត្រៃយ៍នៃក្រសួងការពារជាតិ២៤៦កន្លែង

កិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិកាលពីថ្ងៃទី២៥មិថុនា បានអនុម័តលើសេចក្តីព្រាងបទប្បញ្ញត្តិក្រសួង ដែលកំណត់អំពីរយៈពេលបម្រើការងារ ប្រាក់ខែ អត្ថប្រយោជន៍ ច្បាប់ និងវិធានការវិន័យសម្រាប់បុគ្គលិកយោធាបណ្តោះអាសន្ន ដែលត្រូវបានបង្កើតឡើង ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីនេះ។ ក្រោមផែនការនៃការជ្រើសរើសបុគ្គលិកយោធា នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយកំណត់គោលដៅអ្នកស្ម័គ្រចិត្តចំនួន២៥០០០នាក់ក្នុងមួយឆ្នាំ ចន្លោះខែកញ្ញា ឆ្នាំ២០២៦ ដល់ខែមករា ឆ្នាំ២០២៧។ ភារកិច្ចទាំងនេះ ត្រូវបានប្រគល់ជូនទីភ្នាក់ងារពាក់ព័ន្ធនានា រួមជាមួយការរៀបចំត្រៀមលក្ខណៈដើម្បីឱ្យទាន់ពេលវេលាដែលបានកំណត់។ ក្រសួងការពារជាតិថៃ ក៏មានគម្រោងជួបពិភាក្សាជាមួយនាយកដ្ឋាន អគ្គនាយកគ្រប់គ្រងហិរញ្ញវត្ថុ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខផងដែរ ដើម្បីបញ្ចប់ការរៀបចំកញ្ចប់ថវិកា និងធានាថា គម្រោងនេះអាចដំណើរការទៅតាមការគ្រោងទុក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត