ថ្នាំញៀន និងសារធាតុគីមីផ្សំជាង១៥០០គីឡូក្រាម ត្រូវអាជ្ញាធរខេត្តស្វាយរៀងដុតបំផ្លាញចោល
ហាក់ អ៊ីឌី
7 ម៉ោងមុន

ក្រុងស្វាយរៀង៖ ថ្នាំញៀន និងសារធាតុគីមីផ្សំក្នុងចំនួនដ៏ច្រើនសន្ធឹក ដែលរឹបអូសបានពីក្រុមឧក្រិដ្ឋជនខ្មែរ និងបរទេស ត្រូវបានអាជ្ញាធរចម្រុះខេត្តស្វាយរៀងដុតបំផ្លាញ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦...។

ពិធីនេះធ្វើឡើងដោយមានការចូលរួមមានពីលោក ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ រួមទាំងគណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកម្លាំងសមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពខេត្ត បានដុតបំផ្លាញចោលនូវថ្នាំញៀន និងសារធាតុគីមីផ្សំចំនួនសរុបប្រមាណ១៥៣ ៨៧៩ក្រាម ដែលបានពីការបង្ក្រាបរបស់អាជ្ញាធរជំនាញចំនួន៣៣៥លើក។ សូមជម្រាបផងដែរថា យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង ក្រៅពីវត្ថុតាងជាថ្នាំញៀន និងសារធាតុគីមីផ្សំ សមត្ថកិច្ចបានកំណត់មុខសញ្ញា អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន និងបង្ក្រាបមុខសញ្ញាប្រើប្រាស់ រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនខុសច្បាប់សរុបចំនួន៧២០នាក់ ស្រី៥៨នាក់ ព្រមទាំងរឹបអូសកាំភ្លើង និងសម្ភារមានតម្លៃមួយចំនួនទៀតផងដែរ៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត