មន្រ្តីសាធារណការបន្តឆ្មក់ត្រួតពិនិត្យបីថ្ងៃជាប់គ្នា រកឃើញយានយន្តដឹកលើសទម្ងន់៧គ្រឿង
S
Sreyleak Yith
12 ម៉ោងមុន

អន្តរខេត្ត៖ រយៈពេលបីថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ មន្រ្តីចល័តចម្រុះនៃក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយស្ថានីយជញ្ជីងកាំពី ខេត្តក្រចេះ និងស្ថានីយជញ្ជីងថ្នល់ទទឹងត្បូងឃ្មុំ បានចុះត្រួតពិនិត្យរថយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រកឃើញចំនួន៧គ្រឿង...។

មន្រ្តីក្រសួងសាធារណការ គូសបញ្ជាក់ថា រថយន្តទាំងនោះដឹកលើសទម្ងន់អនុញ្ញាតចន្លោះពី៥តោនដល់៥៤តោន។ ក្រសួងសូមក្រើនរំឭកដល់អ្នកបើកបររថយន្តដឹកជញ្ជូនធុនធ្ងន់ សូមចូលរួមគោរពច្បាប់ និងគោរពតម្រាយផ្លូវអនុញ្ញាតសម្រាប់យានយន្តចាប់ពីភ្លៅ៦ឡើងទៅ ដែលក្រសួងបានណែនាំឱ្យបានត្រឹមត្រូវ ចៀសវាងរងការពិន័យ ខាតបង់ប្រាក់ និងពេលវេលា។ មន្រ្តីជំនាញ នឹងបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែង។

គួរជ្រាបថា ​​​​​​​​ការចូលរួមគោរពច្បាប់ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់ ​​​​​​​​​​​គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ដើម្បីការពារផ្លូវថ្នល់មិនឱ្យខូចខាតមុនអាយុកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវ។ គួរបញ្ជាក់ផងដែរថា ទម្ងន់ដឹកជញ្ជូនអតិបរមា​លើបណ្តាញផ្លូវថ្នល់​ ត្រូវអនុញ្ញាតតាមប្រភេទយានយន្ត ដូចជា​ យានយន្តភ្លៅ ទម្ងន់អនុញ្ញាត១៦តោន, យានយន្តភ្លៅ ​ទម្ងន់អនុញ្ញាត​២៥តោន, យានយន្តភ្លៅ ទម្ងន់អនុញ្ញាត​៣០តោន, យានយន្តសណ្តោងរ៉ឺម៉កមានភ្លៅ ទម្ងន់អនុញ្ញាត​៤០តោន, និងយានយន្តសណ្តោងរ៉ឺម៉ក​មានភ្លៅ​ឡើងទៅ​ ទម្ងន់អនុញ្ញាត​៤៥តោន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត