កម្ពុជាថ្លែងក្នុង UN ត្រូវចំនឹងទង្វើថៃគ្មានខុសបន្តិច ដែលប្រើកម្លាំងយោធាឈ្លានពាន ស្របពេលប្រទេសនានាលើពិភពលោកស្អប់ទង្វើបែបនេះ
Mao Sopha
11 ម៉ោងមុន

ទីក្រុងញូវយ៉ក៖ លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យបណ្តាប្រទេសនានា គោរពគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ។ ការអំពាវនាវរបស់លោក ធ្វើឡើងក្នុងកិច្ចប្រជុំរម្លឹកខួបទិវាធម្មនុញ្ញអង្គការសហប្រជាជាតិ ប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

លោក កែវ ឈា ទាញចំណុចសំខាន់មកបង្ហាញអង្គប្រជុំទាំងមូលថា ការងាកទៅជ្រើសរើសយកការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយវិវាទ នឹងធ្វើឱ្យតម្លៃធម្មនុញ្ញអង្គការសហប្រជាជាតិធ្លាក់ចុះ ហើយអាចបង្កគ្រោះថ្នាក់ដល់សន្តិភាពអន្តរជាតិ និងការអភិវឌ្ឍ។ ថ្វីបើការថ្លែងរបស់តំណាងកម្ពុជា មិនភ្ជាប់ឈ្មោះប្រទេសថៃពិតមែន ប៉ុន្តែសារនេះ គឺត្រូវគ្រប់ចំណុចទៅនឹងទង្វើរបស់ថៃ ដែលបាននិងកំពុងប្រព្រឹត្តលើកម្ពុជា។

ត្រូវត្រង់ណា? គឺថៃ ជ្រើសរើសយកសព្វាវុធ និងកងកម្លាំងយោធាធ្វើជាត្រីមុខ ដែលជាហេតុធ្វើឱ្យលំបាកដោះស្រាយបញ្ហាដែលបង្កដាក់កម្ពុជា។ មកដល់ពេលនេះ ថៃនៅតែបន្តប្រើកម្លាំងយោធាឈ្លានពាន ដូចជា ស្រាស់បន្លាលួស ដាក់ទូកុងតឺនឺ និងឈរជើងកាន់កាប់តំបន់នានាតាមព្រំដែនស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា។ ថៃ ដើរខុសពីគន្លងមាត្រដ្ឋានច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ បើទោះបីកម្ពុជាប្រឹងបក់ដៃឱ្យចូលដោះស្រាយទំនាស់តាមយន្តការអន្តរជាតិយ៉ាងណាក៏ដោយ តែថៃនៅតែអាងលើកម្លាំងបាយដដែល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត