អ៊ីស្រាអែល-លីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្រោមការជ្រោមជ្រែងពីអាម៉េរិក
ហៀប ស៊ីថេត
13 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ទីបំផុតទៅ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល និងឯកអគ្គរដ្ឋទូតលីបង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសទាំង២ ខណៈលីបង់មានមនុស្សជាង ៤ពាន់នាក់បានបាត់បង់ជីវិតរួចទៅហើយ។ 

សហរដ្ឋអាម៉េរិក ក៏ចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនេះដែរ។ កិច្ចព្រមព្រៀងនេះ កើតឡើងបន្ទាប់ពីក្រុមអ្នកចរចារបស់អ៊ីស្រាអែល និងលីបង់ បានជួបចរចាគ្នាអស់ជាច្រើនថ្ងៃមក។ ក្រៅពីការបញ្ចប់សង្គ្រាម ការបង្កើតកិច្ចព្រមព្រៀងនេះ ក៏ដើម្បីស្តារអធិបតេយ្យភាពលីបង់ឡើងវិញផងដែរ។

គេមិនត្រូវមើលរំលងចំណុចមួយនោះទេថា បើទោះជាមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ ក៏ភាពតានតឹងនៅតែបន្ត ដោយយោធាអ៊ីស្រាអែល បានប្រកាសសម្លាប់សមាជិកហេសបូឡាហ៍៧នាក់ និងបានទម្លាក់ខិត្តបណ្ណបញ្ជាឱ្យប្រជាជនលីបង់ភៀសខ្លួនចេញពីភាគខាងត្បូងនៃទីក្រុងម៉ាន់ស៊ូរី (Mansouri)៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត