
រដ្ឋធានីការ៉ាកាស៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីភ្លោះនៅវ៉េណេស៊ុយអេឡា បានកើនឡើងលើសពី៩០០នាក់ហើយ ខណៈក្រុមសង្គ្រោះ កំពុងបន្តប្រឹងប្រែងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីស្វែងរកអ្នករស់រានមានជីវិត។ ជាមួយគ្នា ក្រុមការងារជំនួយពីបរទេស ចាប់ផ្តើមទៅដល់តំបន់រងគ្រោះ បន្ទាប់ពីហេតុការណ៍រញ្ជួយដីនេះកើតឡើង២ថ្ងៃមកហើយ។

គ្រោះរញ្ជួយដីកម្រិត៧,២ និង ៧,៥រ៉ិចទ័រ បានវាយប្រហាររដ្ឋធានីការ៉ាកាស និងតំបន់ជុំវិញ បណ្ដាលឱ្យមនុស្ស៩២០នាក់ស្លាប់, ៣៣៦០នាក់រងរបួស និងជាង៥០០០០នាក់កំពុងបាត់ខ្លួន (គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦)។ ទំហំបំផ្លិចបំផ្លាញនេះ គិតជាទឹកប្រាក់មានប្រហែល៦៧ពាន់លានដុល្លារ។ ប្រជាពលរដ្ឋរងគ្រោះកំពុងខឹងសម្បាយ៉ាងខ្លាំងចំពោះភាពយឺតយ៉ាវនៃជំនួយ ដោយពួកគេត្រូវបង្ខំចិត្តកាយគំនរបាក់បែកអគារដោយដៃទទេដើម្បីតាមរកសាច់ញាតិ។

ក្រុមសង្គ្រោះមកពីប្រទេសនានា ដូចជា ម៉ិកស៊ិក ជាដើម បានទៅដល់អគារបាក់រលំ ហើយបានប្រើប្រាស់ឧបករណ៍ស្កេនកម្តៅ និងសុនខដើម្បីតាមរកអ្នករស់រានមានជីវិត។ ស្របពេលជាមួយគ្នា សហរដ្ឋអាម៉េរិកបានប្រកាសផ្តល់ជំនួយ១៥០លានដុល្លារ ព្រមទាំងសម្រាលទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីជួយសម្រួលដល់ការសង្គ្រោះបន្ទាន់។ គ្រោះរញ្ជួយដីដែលបង្កមហន្តរាយដ៏ធំធេង និងមហាសោកនាដកម្មនេះ បានកើតឡើង២ដងផ្ទួនៗគ្នា កាលពីថ្ងៃទី២៥ ខែមិថុនា៕




