បុរសវ័យ៦៥ឆ្នាំម្នាក់ ត្រូវឃា.ត.កសម្លា.ប់ក្នុងមុង នៅស្រុកព្រែកប្រសព្វ
ហាក់ អ៊ីឌី
2 ម៉ោងមុន

ខេត្តក្រចេះ ៖ បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ដោយសារឃាតកលួចកាប់ប្រហារកំលុងពេលកំពុងសម្រាន្តលក់ក្នុងមុង បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។  

របាយការណ៍ពីសមត្ថកិច្ចជំនាញបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ប៉ុន សុត អាយុ៦៥ឆ្នាំ បានសម្រាកទៅទីតាំងកើតហេតុតែម្នាក់ឯង លុះដល់ទៀបភ្លឺ ស្រាប់តែត្រូវជនមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពកាប់សម្លាប់ បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងសមត្ថចកិច្ចមូលដ្ឋានបានចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីត្រួតពិនិត្យ និងសាកសួរព័ត៌មានបន្ថែម។  

បច្ចុប្បន្ន កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្កក្រចេះ រួមទាំងមន្រ្តីកងរាជអាវុធហត្ថ កំពុងចុះពិនិត្យកន្លែងកើតហេតុ និងប្រមូលភស្តុតាង ដើម្បីបើកការស្រាវជ្រាវស្វែងរកឃាតកយកទៅផ្តន្ទាទោសតាមច្បាប់។ រីឯ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត