ក្នុងកិច្ចប្រជុំ UN តំណាងកម្ពុជាលាតត្រដាងរឿងពិតអំពីកុមារកម្ពុជារាប់ពាន់នាក់នៅបន្តភៀសខ្លួនជាមួយឪពុកម្តាយ [ដោយសារថៃមិនព្រមឈប់ឈ្លានពាន]
S
Sreyleak Yith
2 ម៉ោងមុន

ទីក្រុងញូវយ៉ក៖ លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក បានលើកទ្បើងថា កម្ពុជាប្តេជ្ញាធ្វើការជាមួយដៃគូទាំងអស់ ដើម្បីអាចធានាកុមារដែលរងផលប៉ះពាល់ដោយសារសង្រ្គោម ឱ្យអាចរស់នៅ និងសិក្សារៀនសូត្រ ដោយគ្មានអំពើហិង្សា និងការភ័យខ្លាច។

លោកថ្លែងបែបនេះ ក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)​ ស្តីពីកុមារ និងជម្លោះប្រដាប់អាវុធ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៦។ លោកអគ្គរាជទូត បង្ហាញតួលេខថា កុមារជាង៦ពាន់នាក់នៅកម្ពុជា បន្តភៀសសឹក។ តំណាងកម្ពុជារូបនេះ អំពាវនាវឱ្យមានការអនុវត្តឱ្យបាន​ពេញលេញតាមច្បាប់អន្តរជាតិ ដើម្បីការពារកុមារ។ ក្នុងកិច្ចពិភាក្សានោះដែរ លោកក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការការពារ ការអប់រំ និងការរៀបចំឱ្យមានសាលារៀនបណ្ដោះអាសន្ននៅជំរំភៀសសឹក សម្រាប់កុមារ ​ និងសារសំខាន់នៃការធានាឱ្យបាននូវជំនួយមនុស្សធម៌ចំពោះកុមារ ដែល​រងផលប៉ះពាល់ពីសង្រ្គោម។

លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ  
លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ  

គួរជម្រាបថា ដោយសារតែអំពើឈ្លានពានរបស់យោធាថៃ ពលរដ្ឋកម្ពុជាជាច្រើនគ្រួសារ ដោយក្នុងនោះក៏មានកុមារជាច្រើនផងដែរ ត្រូវភៀសខ្លួនចាកចេញពីផ្ទះសម្បែង។ មកដល់ពេលនេះ នៅមានពលរដ្ឋកម្ពុជាជាង២មុឺននាក់ទៀត មិនទាន់អាចវិលទៅលំនៅឋានវិញ ដោយសារយោធាថៃនៅតែបន្តឈ្លានពាន ដូចជា ដាក់ទូកុងតឺនឺ ស្រាស់បន្លាលួស និងឈរជើងកាន់កាប់តាមតំបន់នានាក្នុងទឹកដីកម្ពុជា៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត