សមត្ថកិច្ចកំពុងស្វែងរកម្ចាស់ម៉ូតូ១១គ្រឿង ដែលរឹបអូសបានពីក្រុមចោរលួច និងអ្នកទទួលផល
ហាក់ អ៊ីឌី
មួយម៉ោងមុន

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចចាប់ជនល្មើស៣នាក់ ជាប់ពាក់ព័ន្ធក្នុងអំពើលួច និងទទួលផលចោរកម្ម នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយជ័យ ...។

របាយការណ៍ពីសមត្ថកិច្ចជំនាញនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា កម្លាំងអធិការដ្ឋាននគរ​បាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវ និងកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ នាំយកទៅការិយ៉ាល័យនគរបាលជំនាញសាកសួរ។ តាមចម្លើយសារភាព។ 

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តន៍តាមច្បាប់។ រីឯម៉ូតូចំនួន១១គ្រឿងដែលរឹបអូសបាន សមត្ថកិច្ច នឹងប្រគល់ជូនម្ចាស់វិញ។ ពេលនេះ សមត្ថកិច្ច កំពុងអំពាវនាវដល់ប្រជាពលរដ្ឋដែលបានបាត់ម៉ូតូ ឱ្យយកឯកសារពាក់ព័ទ្ធទៅជាមួយផង ពេលទៅទទួលយកម៉ូតូរបស់ខ្លូន៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត