អាជ្ញាធរស្ទាក់ចាប់រថយន្ត២គ្រឿង ដឹកលើសទម្ងន់ទ្វេដងនៅខេត្តក្រចេះ
ហាក់ អ៊ីឌី
2 ម៉ោងមុន

ខេត្តក្រចេះ ៖ រថយន្តធុនធ្ងន់២គ្រឿង ត្រូវអាជ្ញាធរជំនាញប្រដេញតាមស្ទាក់ចាប់ ពាក់ព័ន្ធការដឹកលើសទម្ងន់ នៅខេត្តក្រចេះ កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ...។

របាយការណ៍ពីមន្រ្តីជំនាញ បញ្ជាក់ថា ក្រុមការងារជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យរថយន្តដឹកទំនិញធុនធ្ងន់ទាំង២គ្រឿង នៅតាមគោលដៅផ្សេងគ្នា ហើយរកឃើញថា បានផ្ទុកលើសទម្ងន់កំណត់យ៉ាងច្រើន។ រថយន្ត១គ្រឿង ដឹកខ្សាច់មានទម្ងន់សរុប៩៩តោន ដោយផ្ទុកលើសទម្ងន់កំណត់ចំនួន ៥៤តោន (ដែលច្រើនជាងទ្វេដងទៅទៀត) រីឯ១គ្រឿងទៀត ដឹកជ័រ ផ្ទុកលើសទម្ងន់កំណត់ចំនួន៤៦តោន។ 

ក្រោយពីត្រួតពិនិត្យ មន្ត្រីជំនាញបានផាកវិន័យជាសាច់ប្រាក់តាមនីតិវិធីច្បាប់ ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់ ដែលជាមូលហេតុបង្កឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ក្រសួងសាធារណការ បន្តអំពាវនាវដល់ក្រុមហ៊ុន និងម្ចាស់យានយន្តដឹកជញ្ជូនទាំងអស់ ឱ្យគោរពតាមច្បាប់ និងផ្ទុកទំនិញតាមទម្ងន់កំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការពារអាយុកាលផ្លូវថ្នល់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត