តុលាការខេត្តកណ្ដាលកាត់ទោសមនុស្ស៣នាក់ដាក់ពន្ធនាគារ «អស់មួយជីវិត» ក្នុងសំណុំរឿងរត់ពន្ធថ្នាំញៀនជិត២០០គីឡូក្រាម
ហាក់ អ៊ីឌី
មួយម៉ោងមុន

ខេត្តកណ្ដាល៖ មនុស្សប្រុសស្រី៣នាក់ ត្រូវបានតុលាការខេត្តកណ្ដាល សម្រេចដាក់ពន្ធនាគារអស់មួយជីវិត ក្រោយរកឃើញថា ពួកគេជាប់ពាក់ព័ន្ធក្នុងសំណុំរឿងរត់ពន្ធថ្នាំញៀន១៨២គីឡូក្រាម ដែលប្រព្រឹត្តកាលពីកំលុងឆ្នាំ២០២៥។ 

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្តាល ដែលអង្គភាពសារព័ត៌ SBM News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បញ្ជាក់ថា កាលពីពេលកន្លងទៅ ក្រុមប្រឹក្សាជំនុំជម្រះ បានបើកសវនាការលើសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនជាប់ចោទ៣នាក់ រួមមាន ១. ឈ្មោះ នាង ចំណាន ២. ឈ្មោះ ជឿន ស៊ីណា ៣. ឈ្មោះ តូច យ៉ៃ ដែលពាក់ព័ន្ធនឹងករណី គ្រឿងញៀនទម្ងន់សរុប១៨២គីឡូក្រាម ដែលប្រព្រឹត្តនៅស្រុកមុខកំពូល ខេត្តកណ្តាល កាលពីកំឡុងឆ្នាំ២០២៤។ 

រូបភាពតំណាង 
រូបភាពតំណាង 

ក្រោយពីបានពិភាក្សាដេញដោល ពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់រួចមក ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល បានសម្រេចផ្តន្ទាទោសជនជាប់ចោទទាំង៣ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ព្រមទាំងពិន័យជាប្រាក់១០០លានរៀលក្នុងម្នាក់ៗ ស្របតាមមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន៕

រូបភាពតំណាង 
រូបភាពតំណាង 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត