ក្រៅពី F-16 ឬ Gripen! តើអាវុ.ធលាក់មុខចោរឈ្លានពានណាខ្លះដែលកម្ពុជាត្រូវប្រយ័ត្នបំផុត ករណីស.ង្គ្រា.មផ្ទុះឡើងជាថ្មី..?
ហៀប ស៊ីថេត
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ ភាពតានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែជាចំណុចរសើបដែលភាគីថៃព្យាយាមបង្កជម្លោះ ដើម្បីបំពេញមហិច្ឆតាឈ្លានពានរបស់ខ្លួន។ គេនៅចាំបានថា កាលពីពេលកន្លងទៅ យោធាថៃ បានបើកប្រតិបត្តិការឈ្លានពានដែនអធិបតេយ្យកម្ពុជាយ៉ាងកំរោល ព្រៃផ្សៃ និងសាហាវយង់ឃ្នងជាទីបំផុត។ យ៉ាងណាក្រៅពីសំឡេងគ្រហឹមនៃយន្តហោះចម្បាំងស្ទើររហែកមេឃ សំឡេងកាំភ្លើងធំផ្ទុះលាន់ខ្ទរខ្ទារ ការចល័តរថក្រោះ-រថពាសដែកយ៉ាងគគ្រឹកគ្រេង និងផ្សែងគីមីពុល គ្រប់គ្នាហាក់មិនសូវចាប់អារម្មណ៍ និងបានមើលរំលងរឿងមួយ នោះគឺប្រព័ន្ធរ៉ាដា និងប្រព័ន្ធស៊ើបការសម្ងាត់របស់យោធាថៃឈ្លានពាន...។

តាមពិតទៅ ប្រសិនបើសព្វាវុធរបស់យោធាថៃទំនើបៗតែមួយមុខ មិនអាចបើកការឈ្លានពាន និងអាចវាយប្រហារចូលកាន់កាប់ជ្រៅក្នុងដែនសីមាកម្ពុជាបានឡើយ​ ប៉ុន្តែអ្វីដែលជាផ្កាយគ្រោះសម្រាប់កម្ពុជា គឺបច្ចេកវិទ្យាប្រព័ន្ធរ៉ាដា និងប្រព័ន្ធស៊ើបការណ៍សម្ងាត់។ គេគ្រប់គ្នាឆ្ងល់ថា នៅពេលថៃបើកការឈ្លានពានកម្ពុជា ហេតុអ្វីបានជាយោធាថៃ អាចស្វែងរកទីតាំងសព្វាវុធរបស់កម្ពុជាបាន ឬក៏មានកូនក្រកជួយនាំផ្លូវ...?  មិនមែនកូនក្រក ហើយក៏មិនមែនជារឿងចៃដន្យដែរ! មិនចៃដន្យ ក៏ព្រោះតែយោធាថៃមានប្រព័ន្ធរ៉ាដាស្វែងរកទីតាំងកាំភ្លើងធំ ឬ Counter-Battery Radars។ នៅពេលភ្លើងសង្គ្រាមចាប់ផ្តើមឆាបឆេះ ថៃបានប្រើប្រាស់រ៉ាដា ដើម្បីគណនាការបញ្ជូនកូអរដោណេ ត្រឡប់ទៅបញ្ជាការដ្ឋានយោធាវិញភ្លាមៗ ដើម្បីបើកប្រតិបត្តិការទៅលើទីតាំងយោធា និងទីតាំងជនស៊ីវិលកម្ពុជា។

ប្រព័ន្ធរ៉ាដា SLC-2E ផលិតដោយប្រទេសចិន
ប្រព័ន្ធរ៉ាដា SLC-2E ផលិតដោយប្រទេសចិន

មែនទែនទៅ ប្រព័ន្ធរ៉ាដាស្វែងរកទីតាំងកាំភ្លើងធំ គឺជារ៉ាដាកំណត់ទីតាំងអាវុធយោធាជំនាញ ដែលរចនាឡើងដើម្បីស្វែងរក តាមដាន និងកំណត់ទីតាំងបាញ់របស់កាំភ្លើងធំ ឬគ្រាប់រ៉ុក្កែត ឬអាវុធគាំទ្រពីចម្ងាយរបស់សត្រូវ ហើយធ្វើការវិភាគលើគន្លងហោះហើររបស់គ្រាប់នៅលើអាកាស។ ប្រព័ន្ធរ៉ាដាស្វែងរកទីតាំងកាំភ្លើងធំ ត្រូវបានដំឡើងនៅលើរថយន្តយោធាចល័ត ដើម្បីងាយស្រួលប្រតិបត្តិការយោធាលឿន ដោយវាប្រើប្រាស់រលកសញ្ញារ៉ាដាហ្វ្រេកង់ខ្ពស់ ដើម្បីវាស់ល្បឿន ទិសដៅ និងគន្លងគ្រាប់ រួចគណនាចំណុចចាប់ផ្តើមបាញ់ និងចំណុចធ្លាក់របស់គ្រាប់ ដោយមានកម្រិតលម្អៀងត្រឹមតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ។ កំលុងពេលផ្ទុះសង្គ្រាម ថៃបានប្រតិបត្តិការចម្រុះនៃប្រព័ន្ធរ៉ាដាចល័តទំនើបៗ សម្រាប់ស្វែងរកទីតាំងយោធាកម្ពុជា ដើម្បីចាប់រលកសញ្ញាគ្រាប់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែត។ ប្រព័ន្ធរ៉ាដាសំខាន់់ៗរបស់យោធាថៃរួមមាន៖ ប្រព័ន្ធរ៉ាដា SLC-2E ផលិតដោយចិន និងប្រព័ន្ធរ៉ាដា ARTHUR ផលិតដោយស៊ុយអែត។

ប្រព័ន្ធរ៉ាដា ARTHUR ផលិតដោយស៊ុយអែត
ប្រព័ន្ធរ៉ាដា ARTHUR ផលិតដោយស៊ុយអែត

ប្រព័ន្ធរ៉ាដា SLC-2E គឺជាប្រព័ន្ធរ៉ាដាចល័តខ្ពស់មួយ មានសមត្ថភាពចាប់សញ្ញា និងតាមដានគ្រាប់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែត។ វាអាចតាមដានគោលដៅបានរហូតដល់ទៅ១០ទីតាំង ក្នុងពេលដំណាលគ្នា។ រីឯប្រព័ន្ធរ៉ាដា ARTHUR ដើរតួនាទីយ៉ាងសំខាន់សម្រាប់យោធាថៃ ក្នុងការតាមដានគន្លងគ្រាប់កាំភ្លើងធំ ដើម្បីកំណត់ទីតាំងកាំភ្លើងធំឱ្យចំចំណុច រួចបើកការវាយប្រហារវាយបកតបតវិញបានយ៉ាងរហ័ស និងមានភាពត្រឹមត្រូវខ្ពស់។ ក្រៅពីប្រព័ន្ធរ៉ាដា កងទ័ពភូមិន្ទថៃ ក៏បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬដ្រូន Hermes 450 និង Hermes 900 ពីអ៊ីស្រាអែលផងដែរ។ ដ្រូនប្រភេទនេះ គឺជាដ្រូនបែបចារកម្ម និងស៊ើបការណ៍សម្ងាត់ អាចហោះហើរបានក្នុងរយៈពេលយូរ និងមានកម្ពស់ខ្ពស់ ដើម្បីលបស៊ើបការណ៍ ថតរូបភាព និងប្រមូលទិន្នន័យភូមិសាស្ត្រយោធា និងការចល័តទ័ពនៅតាមបណ្តោយព្រំដែន ដែលជួយឱ្យយោធាថៃ មានប្រៀបជាងកម្ពុជាបន្តិចខាងផ្នែកព័ត៌មានស៊ើបការសម្ងាត់។

ដ្រូន Hermes 900
ដ្រូន Hermes 900

គួររំឭកថា កំលុងពេលផ្ទុះសង្គ្រាម ថៃបានប្រើប្រាស់ដ្រូនស៊ើបការសម្ងាត់យ៉ាងច្រើន។ បន្ទាប់ពីពួកគេប្រមូលទិន្នន័យ និងព័ត៌មានសម្ងាត់បានគ្រប់គ្រាន់ ពួកគេតែងតែបើកការវាយប្រហារយ៉ាងសន្ធាប់មកលើទីតាំងយោធាកម្ពុជាភ្លាមៗតែម្ដង។ នេះសបញ្ជាក់ឱ្យឃើញថា ក្នុងសមរភូមិសង្គ្រាមសម័យទំនើប គេមិនមែនត្រឹមតែវាស់ស្ទង់កម្លាំងយោធា យន្តហោះចម្បាំង ឬគ្រឿងចក្រពាសដែកប៉ុណ្ណោះទេ សង្គ្រាមព័ត៌មានសម្ងាត់ និងបច្ចេកវិទ្យាឌីជីថល គែជារឿងសំខាន់បំផុតក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ។ ថ្វីបើវីរកងទ័ពកម្ពុជា មានភាពក្លាហាន តស៊ូ និងមានស្មារតីប្រយុទ្ធតតាំងជាមួយចោរឈ្លានពាន ដោយសេចក្ដីអង់អាចក្លាហានខ្ពស់យ៉ាងណាក៏ដោយ ក៏មិនត្រូវមើលរំលងអាវុធលាក់មុខដូចជាប្រព័ន្ធរ៉ាដា SLC-2E, ARTHUR និងដ្រូនចារកម្មត្រកូល Hermes របស់យោធាថៃ ដែលជាឆ្អឹងខ្នងនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការស៊ើបការសម្ងាត់របស់យោធាថៃបានឡើយ។

ដូច្នេះ តើវិស័យការពារជាតិកម្ពុជា គួរត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីទប់ស្កាត់នឹងការឈ្លានពានរបស់យោធាថៃ ករណីផ្ទុះសង្គ្រាមជាថ្មី..? យ៉ាងណា ជុំវិញសំណួរខាងលើ យើងសូមទុកឱកាសនេះ ជូនបងប្អូនពិចារណា ជំនួសឱ្យការបំភ្លឺផ្សេងៗដែលយើងមិនអាចនឹងទម្លាយបាន ព្រោះវាពាក់ព័ន្ធនឹងសន្តិសុខជាតិ ស្របពេលបច្ចុប្បន្ន វិស័យការពារជាតិរបស់កម្ពុជា ត្រូវបានកំណត់ដំឡើងឱ្យមានអាទិភាពខ្ពស់បំផុត។ ប៉ុន្តែ..ទោះជាយ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តគោលនយោបាយសន្តិភាព តាមរយៈការចរចាដោយសន្តិវិធី និងជ្រើសយកការដោះស្រាយជម្លោះព្រំដែន[កម្ពុជា-ថៃ]ទៅក្នុងកម្រិតអន្តរជាតិ ដោយមិនប្រើកម្លាំងប្រដាប់អាវុធឡើយ ទោះបីយោធាថៃឈ្លានពាន ព្យាយាមបង្ករឿងម្ដងហើយម្ដងទៀតជាមួយយោធាកម្ពុជា និងតែងរកលេស១០០ជំពូក ចំពោះការបញ្ជូនក្រុមគណៈកម្មការចុះវាស់វែង និងបោះបង្គោលខណ្ឌសីមាព្រំដែន(JBC)ប្រទេសទាំងពីរ ជារឿយៗយ៉ាងណាក្ដី

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត