គើមៗដូចអណ្តើកវារ! សេដ្ឋកិច្ចថៃកើនឡើងយឺតបំផុតមិនធ្លាប់មាន​ ទាល់តែដល់ឆ្នាំ២០៣០ឯណោះ ទើបអាចកើនឡើងបានមួយក្រឺត
Mao Sopha
13 ម៉ោងមុន

រាជធានីបាងកក៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចថៃ បានធ្លាក់ចុះយ៉ាងគំហុក។ អ្វីដែលកាន់តែយ៉ាប់យ៉ឺននោះ គឺមិនមែនធ្លាក់ចុះហើយ អាចកើនឡើងដូចដើមដោយងាយស្រួលឡើយ។ ថៃ ត្រូវការពេលច្រើនឆ្នាំ ដើម្បីអាចស្តារសេដ្ឋកិច្ចឡើងវិញ ហើយពេលងើបឡើងវិញ ក៏មិនមែនងើបឡើងភ្លាមៗដែរ គឺអាចងើបឡើងសន្សឹមៗ និងក្នុងកម្រិតតិចតួចបំផុត។ 

កំពង់ផែថៃ
កំពង់ផែថៃ

សេដ្ឋកិច្ចថៃនាពេលបច្ចុប្បន្ននេះ មានកំណើនត្រឹមតែរង្វង់១,៦ភាគរយ ទៅ២ភាគរយប៉ុណ្ណោះ ហើយកំណើននេះ នៅនឹងទ្រឹងប៉ុណ្ណឹងរហូតតែម្តង ឬក៏អាចប្រែប្រួលចុះឡើងតិចតួច។ ទាល់តែដល់ឆ្នាំ២០៣០ឯណោះ ទើបសេដ្ឋកិច្ចថៃ អាចកើនឡើងបានមួយក្រឺតបន្ថែមទៀត។ លោក ឯកនីតិ នីតិតាន់ប្រៈផាស់ (Ekniti Nitithanprapas) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប្រកាសថា រាជរដ្ឋាភិបាលថៃបានដាក់ផែនការជំរុញសេដ្ឋកិច្ចឱ្យកើនឡើងពី២,៧ភាគរយ ដល់៣ភាគរយនៅឆ្នាំ២០៣០

លោក ឯកនីតិ នីតិតាន់ប្រៈផាស់
លោក ឯកនីតិ នីតិតាន់ប្រៈផាស់

ការប្រកាសរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃរូបនេះ ត្រូវបានស្រង់យកទៅចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ (Reuters) នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។ បើតាមរ៉យទ័រដដែល រាជរដ្ឋាភិបាលថៃ នឹងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈសសរស្តម្ភទាំង៤ រួមមាន ការវិនិយោគថ្មី ពាណិជ្ជកម្ម សេវាកម្ម និងកសិកម្ម។ 

កំពង់ផែថៃ
កំពង់ផែថៃ

សេដ្ឋកិច្ចថៃធ្លាក់ចុះខ្លាំង មិនធ្លាប់មានទាល់តែសោះ ហើយការងើបឡើងយឺតៗដូចអណ្តើកវារបែបនេះ ក៏មិនធ្លាប់ឃើញពីមុនដូចគ្នា។ នាពេលកន្លងមក សារព័ត៌មានបរទេស រួមទាំងសារព័ត៌មានថៃខ្លួនឯងផង ធ្លាប់ចុះផ្សាយដោយមានការស្រាវជ្រាវច្បាស់លាស់ និងផ្អែកតាមរបាយការណ៍ជាក់លាក់ថា ថៃធ្លាក់ខ្លួនពីខ្លាសេដ្ឋកិច្ច មកក្លាយជាអ្នកជំងឺអាស៊ី កាលពីមុន ថៃធ្លាប់មានកំណើនសេដ្ឋកិច្ចខ្ពស់ណាស់ ដោយក្នុង១ឆ្នាំៗ កើនឡើងពី៤ទៅ៦ភាគរយ ហើយក៏ធ្លាប់មានប្រវត្តិកើនឡើងពី៨ទៅ១០ភាគរយដែរ៕ 

ផ្សារមួយក្នុងប្រទេសថៃ
ផ្សារមួយក្នុងប្រទេសថៃ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត