កាយឫទ្ធិនារីពិភពលោក ទទួលសមាជិកថ្មី២ប្រទេសបន្ថែម ក្រោយកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតជោគជ័យ
អុន សម្ផស្ស
7 ម៉ោងមុន

ក្រុងសៀមរាប៖ សហគមន៍កាយឫទ្ធិនារីពិភពលោក (WAGGGS) បានបន្តពង្រីកវិសាលភាពរបស់ខ្លួន តាមរយៈការទទួលយកប្រជុំកោះហ្វារ៉ូ និងប្រទេសម៉ារ៉ុក ជាសមាជិកថ្មីផ្លូវការ។ សមាជិកថ្មីនៃសហគមន៍កាយឫទ្ធិនារីពិភពលោក ត្រូវបានប្រកាសស្វាគមន៍កំលុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ«មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២» ដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១នៃកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា..។  

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១នៃកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា  
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១នៃកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា  

ការចូលរួមជាសមាជិកថ្មីរបស់ប្រទេសទាំងពីរនេះ ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ចលនាកាយឫទ្ធិនារីពិភពលោក ដែលឆ្លុះបញ្ចាំងពីការរីកចម្រើន និងការពង្រឹងបណ្តាញកាយឫទ្ធិនារីនៅលើឆាកអន្តរជាតិ។ សមាគមកាយឫទ្ធិនារីកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរ ចំពោះការចូលជាសមាជិករបស់ប្រជុំកោះហ្វារ៉ូ (Faroe Islands) និងប្រទេសម៉ារ៉ុក (Morocco) ដោយចាត់ទុកថា ការពង្រីកសមាជិកភាពនេះ នឹងរួមចំណែកបង្កើតឱកាសកាន់តែទូលំទូលាយសម្រាប់កុមារី និងយុវតីទូទាំងពិភពលោក។ ការបន្ថែមសមាជិកថ្មី មិនត្រឹមតែជាការបង្កើនចំនួនសមាជិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងសំឡេង និងការចូលរួមរបស់កុមារី និងយុវតី ក្នុងការអភិវឌ្ឍសហគមន៍ សង្គម និងភាពជាអ្នកដឹកនាំផងដែរ។

រូបភាព៖ GGAC (Girl Guides Association of Cambodia)
រូបភាព៖ GGAC (Girl Guides Association of Cambodia)

សហគមន៍កាយឫទ្ធិនារីពិភពលោក មានសមាជិកជាង១៥០ប្រទេស និងដែនដីនៅគ្រប់ទ្វីបទូទាំងពិភពលោក គ្របដណ្ដប់នៅតំបន់អាស៊ី អឺរ៉ុប អាម៉េរិក អាហ្វ្រិក និងអូសេអានី ដោយមានអង្គការកាយឫទ្ធិនារីជាតិជាច្រើនចូលរួម ដើម្បីលើកកម្ពស់សិទ្ធិ ការអប់រំ និងភាពជាអ្នកដឹកនាំរបស់កុមារី និងយុវតី។ ប្រទេសកម្ពុជា បានប្រកាសបិទបញ្ចប់ដោយជោគជ័យនូវមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២» ដែលបានចាប់ផ្តើមពីថ្ងៃទី១៦-១៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងសៀមរាប។ មហាសន្និបាតពិភពលោករៀបចំឡើងក្រោមប្រធានបទ «We See, We Care, We Act» ឬ «យើងឃើញ, យើងយកចិត្តទុកដាក់, យើងរួមគ្នាធ្វើសកម្មភាព» ដែលត្រូវបានខណៈគណៈប្រតិភូអន្តរជាតិមកពីជុំវិញពិភពលោក សម្ដែងកោតសរសើរ និងស្តែងឱ្យឃើញពីតួនាទីយ៉ាងសកម្មរបស់កម្ពុជា លើឆាកអន្តរជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១នៃកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា  
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១នៃកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា  

មេដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកប្រធានបទនៃមហាសន្និបាតនេះ មានអត្ថន័យជ្រាលជ្រៅបំផុត ហើយក៏ជាស្មារតីដែលរាជរដ្ឋាភិបាលកម្ពុជា តែងចង់ឃើញនៅគ្រប់កម្រិតនៃសង្គម ពោលគឺសង្គមមួយដែលមើលឃើញពីតម្លៃមនុស្ស យកចិត្តទុកដាក់ចំពោះអ្នកដែលត្រូវការជំនួយ ហើយរួបរួមគ្នាធ្វើសកម្មភាព ដើម្បីសេចក្តីរីកចម្រើនរួមគ្នា៕

រូបភាព៖ GGAC (Girl Guides Association of Cambodia)
រូបភាព៖ GGAC (Girl Guides Association of Cambodia)
រូបភាព៖ GGAC (Girl Guides Association of Cambodia)
រូបភាព៖ GGAC (Girl Guides Association of Cambodia)
រូបភាព៖ GGAC (Girl Guides Association of Cambodia)
រូបភាព៖ GGAC (Girl Guides Association of Cambodia)
រូបភាព៖ GGAC (Girl Guides Association of Cambodia)
រូបភាព៖ GGAC (Girl Guides Association of Cambodia)
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត