ថៃភ័យព្រលឹងចុងសក់! ប្រកាសបិទសាលារៀនជាប់ព្រំដែនភ្លាមៗ ក្រោយរបបសឹកភូមាបញ្ជូនកម្លាំងមកដល់ជួរមុខ
N
Nary Vann
9 ម៉ោងមុន

រាជធានីបាងកក៖ សាលាបឋមសិក្សាមួយកន្លែងនៅតាមបណ្តោយព្រំដែនថៃ-ភូមា ត្រូវបានបង្ខំចិត្តប្រកាសបិទទ្វារជាបន្ទាន់នៅថ្ងៃចន្ទទី២២ ខែមិថុនានេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា កងទ័ពរដ្ឋាភិបាលភូមា ឬមីយ៉ាន់ម៉ាជាង២០០នាក់ បញ្ជូនកម្លាំងមកពង្រឹងទីតាំងជួរមុខ បង្កជាការភ័យខ្លាចយ៉ាងខ្លាំងពីការផ្ទុះអាវុធទ្រង់ទ្រាយធំក្នុងរយៈពេលមួយទៅពីរថ្ងៃខាងមុខ...។

នាយកសាលាបឋមសិក្សាភូមិម៉ែកនគែន ស្ថិតក្នុងស្រុកម៉ែសត (แม่สอด) ខេត្តតាក បានប្រកាសផ្អាកការសិក្សារយៈពេលមួយថ្ងៃជាបណ្តោះអាសន្ន ដើម្បីធានាសុវត្ថិភាពដល់ក្រុមគ្រូបង្គោល និងសិស្សានុសិស្ស។ ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានថា កងទ័ពរបបសឹកភូមាប្រហែល២០០នាក់ បានចូលទៅកាន់មូលដ្ឋានប្រតិបត្តិការប៉ាស័ក ក្នុងស្រុកម្យ៉ាវ៉ាឌី (Myawaddy) ហើយត្រូវបានគេរំពឹងថា នឹងបើកការវាយប្រហារទៅលើក្រុមប្រដាប់អាវុធប្រឆាំង ពោលគឺកងទ័ពការ៉ែន នៅភូមិ បានភ្លឺ ស្ថិតនៅចំទល់មុខនឹងភូមិរបស់ភាគីថៃ។

ផ្អែកលើការវាយតម្លៃស្ថានភាពបឋមជាមួយអាជ្ញាធរពាក់ព័ន្ធ ក្រោមផែនការសង្គ្រោះបន្ទាន់ កាលណាមានការបាញ់បោះគ្នានៅត្រើយម្ខាង គ្រាប់កាំភ្លើង និងអំបែងគ្រាប់ផ្លោងតែងតែហោះមកធ្លាក់ក្នុងបរិវេណសាលា ដែលស្ថិតនៅចម្ងាយត្រឹមតែពីរបីរយម៉ែត្រពីព្រំដែន។ ជាក់ស្តែង កាលពីដើមខែនេះ គ្រាប់កាំភ្លើងប្លោងពីសង្រ្គាមភូមា ក៏ធ្លាប់ហោះមកត្រូវកញ្ចក់អគារសិក្សាបណ្ដាលឱ្យមានអ្នករងរបួសផងដែរ។ នាយកសាលាបញ្ជាក់ថា ការបិទទ្វារនេះ នឹងធ្វើឡើងមួយថ្ងៃសិន ហើយប្រសិនបើស្ថានភាពសន្តិសុខត្រឡប់មកជាធម្មតាវិញ សាលានឹងបើកដំណើរការឡើងវិញនៅថ្ងៃស្អែក ព្រមទាំងរៀបចំម៉ោងសិក្សាប៉ះប៉ូវជូនសិស្សានុសិស្សតាមក្រោយ៕

<br />

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត