ស្លា.ប់២នាក់ របួ.ស៧នាក់ ក្នុងហេតុការណ៍បាក់ដែកនៅការដ្ឋានរថភ្លើងប្រទេសថៃ
N
Nary Vann
13 ម៉ោងមុន

រាជធានីបាងកក៖ គ្រោះថ្នាក់ដ៏រន្ធត់បានកើតឡើងនៅការដ្ឋានសាងសង់ផ្លូវរថភ្លើងក្រោមដី ក្នុងខេត្តឈៀងរ៉ៃ ប្រទេសថៃ កាលពីថ្ងៃទី២០មិថុនា ដោយគ្រឿងផ្គុំដែកដ៏ធ្ងន់មួយបានធ្លាក់សង្កត់ពីលើកម្មករ បណ្ដាលឱ្យកម្មករ២នាក់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និង៧នាក់ផ្សេងទៀតរងរបួស។

ផ្លូវរូងក្រោមដីនេះ ហៅថា ដយហ្លួង (Doi Luang Tunnel) ដែលមានប្រវែង ៣,៤គីឡូម៉ែត្រ។ របាយការណ៍បឋមបានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមកម្មករកំពុងឈរនៅលើរន្ទាដើម្បីដំឡើងឧបករណ៍ប្រព័ន្ធភ្លើងបំភ្លឺក្នុងរូងភ្នំ ហើយពេលនោះ គ្រឿងផ្គុំដែកថែបរាងរង្វង់មូលសម្រាប់ទ្រទ្រង់រចនាសម្ព័ន្ធខាងលើ បានដាច់ធ្លាក់ចុះមកក្រោម សង្កត់ជាប់កម្មករទាំងនោះ ទៅនឹងគ្រោងដែកថែបខាងក្រោម។ 

ក្នុងសោកនាដកម្មនេះ អាជ្ញាធរបានកត់ត្រាអ្នកស្លាប់២នាក់ របួសធ្ងន់៣នាក់ និងរបួសស្រាល៤នាក់។ តំបន់កើតហេតុត្រូវបានបិទខ្ទប់ទាំងស្រុង ដើម្បីសុវត្ថិភាព និងបើកការស៊ើបអង្កេតលម្អិត។ ផ្អែកលើការពិនិត្យបឋមរបស់សមត្ថកិច្ច បានរកឃើញថា ការដ្ឋានជីករូងភ្នំនេះ ត្រូវបានបញ្ចប់រួចរាល់ហើយ និងត្រូវបានពង្រឹងជញ្ជាំងដោយបាញ់បេតុងរួចរាល់ផងដែរ ប៉ុន្តែចំពោះមូលហេតុពិតប្រាកដ ដែលនាំឱ្យដាច់ធ្លាក់គ្រឿងផ្គុំដែកដ៏ធ្ងន់នេះ គឺកំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងលម្អិតពីសំណាក់មន្ត្រីនគរបាលថៃបន្តទៀត៕

រូបភាព៖ ហ្វេសប៊ុក<br />
រូបភាព៖ ហ្វេសប៊ុក
រូបភាព៖ ហ្វេសប៊ុក
រូបភាព៖ ហ្វេសប៊ុក
រូបភាព៖ ហ្វេសប៊ុក
រូបភាព៖ ហ្វេសប៊ុក
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត