សម្តេចនាយរដ្ឋមន្រ្តី សម្រេចរក្សាកំណើនភាគលាភជូនសហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស
S
Sreyleak Yith
14 ម៉ោងមុន

ខេត្តសៀមរាប៖ ក្នុងដំណើរជិះទូកទៅកាន់សមាគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ខេត្តសៀមរាប កាលពីថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានឯកភាពរក្សាកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ឱ្យនៅដដែលសម្រាប់សហគមន៍នេះ ដើម្បីបង្កើនចំណូលជូនពលរដ្ឋ។ សម្តេចធិបតី បានបង្ហោះរូបភាព និងសំណេរលើគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ ខែមិថុនា អំពីដំណើរទៅកាន់សហគមន៍នេះ។ 

ប្រមុខរាជរដ្ឋាភិបាល បានជួបជជែកលេងជាមួយបងប្អូនតំណាងសមាគមអ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស និងបានស្ដាប់ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាសំណូមពររបស់ពួកគាត់ ជាពិសេសពាក់ព័ន្ធជាមួយការបែងចែកភាគលាភនៃចំណូលពីសេវាទេសចរណ៍រវាងគ្រឹះស្ថានអង្គរ និងសហគមន៍។ សម្តេច បញ្ជាក់ថា ស្ថិតនៅក្នុងដំណាក់កាលដែលប្រទេសកំពុងរងសម្ពាធដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលធ្វើឱ្យប្រេងឥន្ធនៈឡើងថ្លៃ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យដំឡើងភាគលាភសម្រាប់ផ្ដល់ជូនដល់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ។ 

ជាមួយគ្នានេះ សម្តេចស្នើដល់សហគមន៍ ត្រូវបន្តសាមគ្គីរួបរួមគ្នាក្នុងការរៀបចំ ក៏ដូចជាការផ្ដល់សេវាកម្មល្អ ឱ្យប្រកបដោយភាពស្មើគ្នាជូនភ្ញៀវទេសចរទាំងអស់ ដោយគ្មានការរើសអើង ដើម្បីធានាបាននូវទំនុកចិត្ត ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាទីនេះកាន់តែច្រើនបន្ថែមទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត