បើឈឺចង្កេះទុកយូរមិនទទួលការព្យាបាលឱ្យលឿន អាចនាំឱ្យមានផលប៉ះពាល់ធ្ងរធ្ងន់៣យ៉ាង
S
Sreyleak Yith
11 ម៉ោងមុន

សុខភាព៖ នៅពេលឈឺចង្កេះ បើមិនបានទៅជួបគ្រូពេទ្យព្យាបាលឱ្យបានត្រឹមត្រូវ អាចផ្ដល់ផលវិបាក ដូចជា ពិការជើង វិបត្តិបន្ទោបង់ និងឈឺចាប់ខ្លាំងរហូតមិនអាចធ្វើការបាន។ នេះបើយោងតាមការបង្ហោះក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត។

ការឈឺចង្កេះអាចកើតលើមនុស្សគ្រប់វ័យ ហើយភាគច្រើននៅក្នុងអាយុចន្លោះពី៤៥ទៅ៥០ឆ្នាំ។ កត្តាបណ្ដាលឱ្យឈឺចង្កេះ រួមមាន៖ វិបត្តិសាច់ដុំ សរសៃពួរតឆ្អឹងត្រង់សន្លាក់ សឹកសន្លាក់ឆ្អឹង ពុកឆ្អឹងចង្កេះ បាក់បែកឆ្អឹងចង្កេះ រលាកសន្លាក់ឆ្អឹង ជំងឺមហារីក និងភាពចុះខ្សោយនៃទ្រនាប់ឆ្អឹង ។ល។ លើសពីនេះ ស្ត្រីដែលចូលចិត្តពាក់ស្បែកជើងកែងខ្ពស់ៗ អ្នកធ្វើការងារអង្គុយ ឬឈរដោយប្រើរយៈពេលយូរ អ្នកពុំសូវបានហាត់ប្រាណជាប្រចាំ ស្ត្រីមានផ្ទៃពោះ មនុស្សធាត់ មនុស្សចាស់ជរា អ្នកធ្វើការងារដោយប្រើកម្លាំងកាយខ្លាំង ដូចជា លីសែងរបស់ធ្ងន់ៗជាដើម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត