២នាក់រងរបួ.សធ្ងន់ និង១នាក់ទៀតរងរបួ.សស្រាល ក្នុងហេតុការណ៍ផ្ទុះហ្កាសម៉ាស៊ីនត្រជាក់ កំលុងពេលជួសជុល
ហាក់ អ៊ីឌី
5 ម៉ោងមុន

រាជធានីភ្នំពេញ៖ មនុស្ស៣នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោយជួបហេតុការណ៍ផ្ទុះហ្កាសម៉ាស៊ីនត្រជាក់ កំលុងពេលជួសជុល ក្នុងហាងសាច់អាំងបែបជប៉ុនលើបណ្តោយផ្លូវលេខ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ....។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងឡើយមានបុរស៣នាក់ ដែលជាក្រុមជាងជួសជុលម៉ាស៊ីនត្រជាក់ប្រចាំហាង បានមកពិនិត្យម៉ាស៊ីនត្រជាក់នៅខាងក្រោយ​​​​​​​​។ សង្ស័យខុសបច្ចេកទេស! ភ្លាមៗនោះ ក៏ស្រាប់តែផ្ទុះហ្កាសម៉ាស៊ីនត្រជាក់ បណ្ដាលឱ្យរបួសធ្ងន់២នាក់ និងម្នាក់​ទៀតរងរបួសស្រាល​ ប៉ុន្តែមិនបង្កការឆាបឆេះឡើយ។ សមត្ថកិច្ចមូលដ្ឋាន រួមជាមួយមន្រ្តីជំនាញអគ្គិភ័យ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ធ្វើកំណត់ហេតុ និងសាកសួរព័ត៌មានបន្ថែមជុំវិញហេតុការណ៍ខាងលើនេះ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត