អាជ្ញាធររកឃើញជនបរទេសជាង១០០នាក់ ស្នាក់នៅក្នុងក្រុងប៉ោយប៉ែតដោយមិនរាយការណ៍
ហាក់ អ៊ីឌី
12 ម៉ោងមុន

ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ច ចូលឆែកឆេរតាមអគារមួយចំនួន ដែលសង្ស័យលួចប្រព្រឹត្តអំពើឆបោកអនឡាញក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ ជាលទ្ធផល សមត្ថកិច្ច រកឃើញជនបរទេស១១៧នាក់ លួចសម្ងំស្នាក់នៅដោយមិនរាយការណ៍ និងរកឃើញជនបរទស និងជនជាតិខ្មែរ២៧នាក់ផ្សេងទៀត លួចប្រព្រឹត្តអំពើឆបោកអនឡាញ។ 

ចំពោះជនបរទេសទាំងអស់ សមត្ថកិច្ច ពុំទាន់បញ្ជាក់ថា ជាជនជាតិអ្វីខ្លះនោះទេ។ ជនបរទេសដែលសម្ងំស្នាក់នៅដោយមិនរាយការណ៍ ត្រូវបានប្រគល់ទៅឱ្យខាង​អន្តោប្រវេសន៍​ ដើម្បី​គ្រប់គ្រង ​និង​បន្តនីតិវិធី​​។ រីឯ ជនសង្ស័យពាក់ព័ន្ធនឹងអំពើឆបោកអនឡាញ រួមទាំងគ្រឿងអេឡិចត្រូនិកជាវត្ថុតាង ត្រូវបានកម្លាំង​សមត្ថកិច្ចនៃអធិការ​ដ្ឋាននគរបាល​ក្រុង​ប៉ោយប៉ែត ​នាំយក​ទៅសាកសួរ និង​​ស្រាវជ្រាវបន្ត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត