ប៉ូលិសចាប់ក្រុមចោរប្ល.ន់ម៉ូតូ៨នាក់ បញ្ជូនទៅតុលាការខេត្តសៀមរាប

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចជំនាញ ចាប់ក្រុមជនល្មើស៨នាក់ ពាក់ព័ន្ធនឹងអំពើប្លន់ម៉ូតូពលរដ្ឋតាមដងផ្លូវក្នុងខេត្តសៀមរាប។ របាយការណ៍ពីមន្ត្រីជំនាញនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រតិបត្តិការតាមចាប់ជនល្មើសទាំង៨នេះ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលបាត់ម៉ូតូម៉ាកហុងដាទ្រីម។

នៅចំពោះមុខសមត្ថកិច្ច ជនល្មើសទាំងនោះបានសារភាពថា ពួកគេ បានធ្វើសកម្មភាពធាក់ និងកាប់ទៅលើជនរងគ្រោះ រួចយកម៉ូតូទៅលក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រាក់ចំនួន៤០០ដុល្លារអាម៉េរិក ហើយក៏ចែកគ្នាចាយ។ បច្ចុប្បន្ន កម្លាំងជំនាញ បានកសាងសំណុំរឿង និងបញ្ជូនជនល្មើសទាំង៨នាក់ ទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


